Ha Ji Won ស្ត្រីអាស៊ីទី១ ក្លាយជាអគ្គរដ្ឋទូតអង្គការ Operation Smile
- 2014-11-14 22:03:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ha Ji Won ស្ត្រីអាស៊ីទី១ ក្លាយជាអគ្គរដ្ឋទូតអង្គការ Operation Smile
ចន្លោះមិនឃើញ
ថ្មីៗនេះតារាសម្ដែងសម្រស់ស្រស់ស្អាត Ha Ji Won បានក្លាយជាអគ្គរដ្ឋទូតទី២ របស់អង្គការក្រៅរដ្ឋាភិបាល Operation Smile របស់អាមេរិក បន្ទាប់ពីកំពូលតារាក្បាច់គុន ឈិន ឡុង និងជាអគ្គរដ្ឋទូតស្ត្រីអាស៊ីទី១ តំណាងឱ្យអង្គការនេះផងដែរ។
នេះមិនមែនការងារសប្បុរសជាលើកទី១ទេ ដែលតារាស្រីសាច់សខ្ចីរូបនេះបានធ្វើ។ ក្រៅពីនេះ នាង និងអ្នកគាំទ្ររបស់នាង បានជួយដល់ក្មេងៗពិការផ្សេងទៀត ក្នុងកិច្ចសហការ ជាមួយមជ្ឈមណ្ឌល Gangnam-gu Family Welfare។ នាងបានបរិច្ចាគទឹកប្រាក់ជិត ១០០ ០០០ដុល្លារអាមេរិក ឱ្យគម្រោង Smile Again របស់មជ្ឈមណ្ឌលនេះដែរ។
មានស្ថាប័នជាច្រើនទៀតដែលនាងបានជួយដូចជា ក្រុមជំនួយកុមារ Choi Kyung Joo Foundation និង សាកលវិទ្យាល័យពេទ្យ Yonsei។ ហើយស្ថាប័នទាំងពីរ បានយកជំនួយរបស់នាង សម្រាប់ផ្ដល់អាហារូបករណ៍ដល់សិស្ស និងព្យាបាលកុមារគថ្លង់ និងពិការភ្នែក។
តារាស្រីវ័យ៣៦ឆ្នាំថ្មីៗនេះ ធ្លាប់សម្ដែងក្នុងរឿង "Secret Garden" និង "King 2 Hearts" និងថ្មីៗនេះ នាងបានសម្ដែងរឿងភាគបុរាណចិនចំនួន៥១ភាគ "Empress Ki"៕
“ទោះគូដណ្ដឹងជាតារាសិច តែខ្ញុំមិនប្រកាន់ឡើយ”
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Kdramastars