ជំទាវទី ១អាមេរិក ប្រែទឹកមុខខុសធម្មតា ក្រោយចាប់ដៃបុរសខ្លាំងរុស្ស៊ី (មានវីដេអូ)

  • 2018-07-19 03:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​មួយ​បាន​បង្ហាញ​ពី​ជំទាវទី​មួយ​អាមេរិក Melania Trump ប្រែ​ទឹក​មុខ​គួរ​ឲ្យ​ចម្លែក​ក្រោយ​ពេល​ចាប់​ដៃ​ជាមួយ​លោក វ្លាឌីមៀរ ពូទីន អំឡុង​ជំនួប​រវាង​អាមេរិក និង​រុស្ស៊ី​ក្នុង​ប្រទេស​ហ្វាំង​ឡង់។

លោក​ពូទីន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បង្ហាញ​ស្នាម​ញញឹម និង​ងក់​ក្បាល ចំណែក​ឯ​ជំទាវទី​មួយ​ក៏​មាន​ទឹក​មុខ​ធម្មតា ខណៈ​​ពេល​ចាប់​ដៃ​ជាមួយ​គ្នា។ ប៉ុន្តែ​នៅ​ពេល​ដែល​លោក ពូទីន ប្រលែង​ដៃ និង​ងាក​មុខ​ចេញ ស្រាប់​តែ​ជំទាវ​ទី​មួយ​ប្រែ​ទឹក​មុខ​ស្លេកស្លាំង​ហាក់​ដូច​ជា​តក់ស្លុត និង​ភ័យ​រន្ធត់​ទៅ​វិញ។

យ៉ាង​ណា​ក៏​ដោយ គេ​នៅ​មិន​ទាន់​ដឹង​មូល​ហេតុ​ពី​ក្រោយ​ដែល​ធ្វើ​ឲ្យ​ជំទាវទី​មួយ​ប្រែ​ទឹក​មុខ​ខុស​ធម្មតា​ដូច្នោះ​ទេ ប៉ុន្តែ​វីដេអូ​នេះ កំពុង​ត្រូវ​បាន​ចេញ​រំលែក​យ៉ាង​ច្រើន និង​ល្បី​ល្បាញ​ខ្លាំង​ក្នុង​បណ្ដាញ​សង្គម Twitter៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ People   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី