ត្រៀម​លុយ​ទៅ ស្មាតហ្វូន​កាមេរ៉ា ៩ គ្រាប់​នឹង​ចេញ​លក់​ខែ​កញ្ញា​នេះ​ហើយ

  • 2018-07-19 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កិច្ច​សម្ភាសន៍​មួយ​របស់ Techcrunh លោក Dave Grannan នាយក​ប្រតិបត្តិ Light បាន​បង្ហើប​ឲ្យ​ដឹង​ថា ស្មាតហ្វូន​កាមេរ៉ា ៩ គ្រាប់​ដែល​មិន​ទាន់​មាន​ឈ្មោះ​ពិត​ប្រាកដ​នេះ អាច​នឹង​​ប្រកាស​ចេញ​លក់​​ អំឡុង​ខែ​កញ្ញា ឆ្នាំ ២០១៨។

ទូរសព្ទគំរូរបស់ Light ដែលធ្លាយដំណឹង​បំពាក់ Lenកាមេរ៉ា ៩គ្រាប់

យោង​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​បាន​បង្កើន​ទុន​ចំណាយ​ឡើង​ដល់ ១២១ លាន​ដុល្លារ​ជុំ​វិញ​ការ​ផលិត​ស្មាតហ្វូនជំនាន់​ថ្មី​​នេះ។

ទូរសព្ទ​ស៊េរី​ចុងក្រោយ​បង្អស់ ដែល Light កំពុង​សម្ងំ​ផលិត​ទូរសព្ទ​គំរូ (Sample) មាន​កាមេរ៉ា​រហូត​ដល់ ៩គ្រាប់ ទំហំ 64MP ជា​ស៊េរី​ចុងក្រោយ​គេ។ យ៉ាង​ណា​ជុំវិញ​ការ​បង្ហើប​នេះ អាច​ជា​ស៊េរី​ D ជំនួស​វិញ​ដោយ L16 ដែល​ចេញ​​លក់​កាល​ពី ២០១៧ មាន​តម្លៃ ១ ៩៥០ដុល្លារ។

ចំពោះ​តម្លៃ​វិញ​ស្មាតហ្វូន​មាន Len កាមេរ៉ា​ផ្នែក​ខាង​ក្រោយ​ជា​រង្វង់ ៩គ្រាប់​នេះ ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ មាន​តែ​ដាក់​ជា​សំណួរ តើ​វា​អាច​ឈាន​ដល់​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ ដូច​សិស្ស​ច្បង Light L16 ដែរ​ឬ​ទេ? ដូច​នេះ​មាន​តែ​រង់​ចាំ​មើល​ទាំងអស់​គ្នា៕

អាន​អត្ថបទ​បន្ត៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា