មកស្គាល់នាមហៅក្រៅ របស់គ្រួសាររាជវង្សអង់គ្លេស កម្រមានអ្នកដឹងបំផុត
- 2018-07-19 07:44:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់នាមហៅក្រៅ របស់គ្រួសាររាជវង្សអង់គ្លេស កម្រមានអ្នកដឹងបំផុត
ចន្លោះមិនឃើញ
ជាការពិតណាស់ គ្រួសាររាជវង្សអង់គ្លេស ដូចជា ម្ចាស់ក្សត្រី Elizabeth II , ព្រះអង្គម្ចាស់ William , ព្រះអង្គម្ចាស់ Harry ក៏ដូចជា ព្រះនាង Meghan Markle ដែលទើបរៀបអភិសេក និងចូលជាសមាជិកគ្រួសាររាជវង្សថ្មីថ្មោង សុទ្ធសឹងតែមាននាមហៅក្រៅ។
ម្ចាស់ក្សត្រី Elizabeth II មាននាមហៅក្រៅច្រើនជាងគេ ដូចជា «Gary» ជាដើម។ នាមនេះបានមកពីព្រះអង្គម្ចាស់ William ដោយកាលពីតូចព្រះអង្គបានហៅទ្រង់ថា «Granny» តែអត់ច្បាស់ បែរជាចេញ «Gary» ទៅវិញ។ ចំណែកឯព្រះបុត្រារបស់ព្រះអង្គម្ចាស់ William គឺ George បានហៅម្ចាស់ក្សត្រី Elizabeth II ថា «Gan-Gan» ខណៈព្រះបុត្រា Philip ហៅទ្រង់ថា «Lilibet»។
ដោយឡែកព្រះនាង Kate Middleton និងព្រះអង្គម្ចាស់ William បានហៅគ្នាទៅវិញទៅមកថា «Darling» និង «Babe» ខណៈព្រះអង្គម្ចាស់ William បានជ្រើសរើសនាមហៅក្រៅរបស់ទ្រង់ថា «Steve»។
យ៉ាងណាមិញ ព្រះអង្គម្ចាស់ Harry ក៏មាននាមហៅក្រៅដែរ ដូចជា «Spike» , «Spike Wells» និង «Hazza» ខណៈព្រះនាង Meghan Markle ដែលជាសមាជិកគ្រួសាររាជវង្សថ្មីបំផុតនោះ ក៏ទទួលបាននាមហៅក្រៅដែរ គឺ «Tungsten» ដោយព្រះអង្គម្ចាស់ Charles៕
ចុចអាន៖