គួរឲ្យភ្ញាក់ផ្អើល! តាមពិតធ្លាប់មានសួនមួយ ដាក់តាំងមនុស្សក្នុងក្រុង ប៉ារីស

  • 2018-07-20 03:43:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ភាព​ខាង​ក្រោម​នេះ បង្ហាញ​ពី​ទិដ្ឋភាព​ខាង​ក្នុង​សួន​មនុស្ស​មួយ​កន្លែង​ដែល​ត្រូវ​បាន​ចាប់​ពី​ប្រទេស​ក្នុង​អាណានិគម​បារាំង​ដើម្បី​​ដាក់​បង្ហាញ​ក្នុង​ទីក្រុង​ប៉ារីស។

សួន​ឈ្មោះ Le Jardin d'Agronomie Tropicale បាន​ចាប់​ដំណើរ​ការ​កាល​ពី​ឆ្នាំ ១៨៩៩ ជា​កន្លែង​សម្រាប់​ធ្វើ​តេស្ដ​រុក្ខជាតិ និង​ម្ហូប​អាហារ​មក​ពី​ចក្រភព​បារាំង​ដូច​ជា កាហ្វេ, វ៉ានីឡា និង​ចេក​ជា​ដើម។ សួន​នេះ មាន​ទី​តាំង​នៅ​ជាយ​ក្រុង​ប៉ារីស ក៏​មាន​តាំង​បង្ហាញ​រុក្ខជាតិ​កម្រ, សត្វ​ផ្សេង​ៗ និង​ទំនិញ​ផង​ដែរ។

ប៉ុន្តែ ចាប់​តាំង​ពី​ខែ​ឧសភា ដល់​តុលា ឆ្នាំ ១៩០៧​មក សួន​នេះ​ចាប់​ផ្ដើម​ដាក់​តាំង​មនុស្ស​មក​ពី​ទឹក​ដី​បារាំង​ក្នុង​ទ្វីប​អាហ្វ្រិក និង​អាស៊ី។ ពួកគេ​ត្រូវ​បាន​បញ្ជូន​ប្រទេស​ផ្សេង​ៗ​ដូច​ជា ម៉ាដាហ្គាស្កា, ស៊ូដង់, ឥណ្ឌា, ម៉ារ៉ុក, កុងហ្គោ និង​ទុយណេស៊ី មក​កាន់​ប្រទេស​បារាំង​ហើយ​តុបតែង​ខ្លួន​ដើម្បី​បង្ហាញ​អ្នក​ចូល​ទស្សនា។ យោង​តាម Atlas Obscura ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង ២​លាន​នាក់ បាន​ចូល​ទស្សនា​សួន​មនុស្ស​នេះ។

យ៉ាង​ណា​មិញ សួន​នេះ​ត្រូវ​បាន​បំផ្លាញ​ក្រោយ​សង្គ្រាម​លោក​លើក​ទី ១ ហើយ​មនុស្ស​ទាំង​នោះ​បាន​ត្រលប់​ទៅ​ភូមិ​របស់​ខ្លួន​វិញ។ ប៉ុន្តែ​នៅ​ឆ្នាំ ២០០៦ សួន​មនុស្ស​ត្រូវ​បាន​បើក​ឡើង​វិញ​ជា​សួន​សម្រាប់​អ្នក​ទស្សនា​អាច​ចូល​មើល​អគារ​ដែល​ត្រូវ​បោះបង់​ចោល, រូប​សំណាក់ និង​ផ្ទះ​បៃតង​ផ្សេង​ៗ​ប៉ុណ្ណោះ៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន