មក​ដឹង​របៀប "ចុះ​បញ្ជី​យានយន្ត" អន​ឡាញ​ត្រឹម១​ថ្ងៃ​បាន​ស្រេច​មិន​ចាំ​យូរ(វីដេអូ)

  • 2018-07-20 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្ដល់​សេវា​សាធារណៈ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន តាម​រយៈ​ការ​បង្កើត​ប្រព័ន្ធ​អន​ឡាញ​ស្វ័យ​ប្រវត្តិកម្ម បាន​ជួយ​សម្រួល​ដល់​មហាជន​ច្រើន​មែន​ទែន រហូត​ដល់​អ្នក​មិន​ចាំបាច់​ទៅ​ដល់​ទីតាំង​ផ្ទាល់​ទៀត​នោះ​ទេ តួ​យ៉ាង​ដូច​ជា ថ្មីៗ​នេះ​ក្រសួង​ព្រម​ទាំង​បង្កើត​ជា​វីដេអូ​បង្ហាញ​ពី​ដំណើរការ​ចុះ​បញ្ជី អ្នក​គ្រាន់​តែ​​អនុវត្ត​តាម​ការ​ណែនាំ​ ដោយ​ចំណាយ​ពេល​យ៉ាង​យូរ​ត្រឹម​១​ថ្ងៃ​ប៉ុណ្ណោះ។

ប្រព័ន្ធ​អន​ឡាញចុះ​បញ្ជី​យានយន្ត​

ការ​ចុះបញ្ជីយានយន្ត និង​ផ្ដល់ប័ណ្ណ​បើកបរ​តាមប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម" (អនឡាញ) ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ ក្នុង​ការ​ ជ្រើសរើស​ផ្លាក​លេខ​ដែល​ខ្លួន​ស្រឡាញ់ ប្រភេទ​ផ្លាក​លេខ តម្លៃ ទីតាំង​ដែល​ត្រូវ​ទៅ​ធ្វើ ឯកសារ​ចាំបាច់​ដើម្បី​ចុះបញ្ជី ណាត់​ពេលវេលា​ធ្វើ​ឆៀក និង​ពេលវេលា​ទទួល​បាន​ផ្លាក​លេខ​ជា​ដើម។ ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ថ្មី ["ចុះ​បញ្ជី​យានយន្ត" អនឡាញ](https://vehicle.mpwt.gov.kh/login "") មាន ៧​ដំណាក់កាល ក្រោយ​បង្កើត​ Account រួច។ ដំណាក់កាល​ទាំង​នោះ​មាន​ជាអាទិ៍៖ ១.ព័ត៌មាន​ម្ចាស់​រថយន្ត ២.ផ្លាកលេខ ៣.ឯកសារ​ភ្ជាប់ ៤.ព័ត៌មាន​រថយន្ត ៥.កាលវិភាគ​ទទួល ៦.ផ្ទៀងផ្ទាត់ ៧.ទូទាត់ប្រាក់។

ប្រសិន​ប្រជាពលរដ្ឋ​ចង់​ចុះ​បញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ គ្រាន់​តែ​ស្កេន​ឯកសារ​មួយ​ចំនួន​ដូចជា៖

  • បង្កាន់​ដៃ​ពន្ធ​យានយន្ត
  • វិក្កយបត្រ ឬ​លិខិត​លក់​ក្នុង​ករណី​យាន​ជំនិះ​ជា​កម្មសិទ្ធិ​ឯកជន
  • វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ
  • អត្តសញ្ញាណប័ណ្ណ​ម្ចាស់​កម្មសិទ្ធិ​ឯកជន

ការ​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នេះ នឹង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ដែល​ចង់​ទិញ​ឡាន​ម៉ូតូ​ថ្មី​ជិះ លែង​ខ្វល់​ចំពោះ​បញ្ហា​នេះ ក៏​ដូចជា​អាច​លុប​បំបាត់​ចោល​ទាំង​អស់ នូវ​រាល់​ចំណាយ​ក្រៅ​ផ្លូវ​ការ​។ បន្ទាប់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទិញ ឡាន​ម៉ូតូ​ហើយ អាច​អូស​ចេញ​ពី​ហាង​ជិះ​បាន​តែ​ម្ដង។

ចង់​ដឹង​ច្បាស់​ទស្សនា​ និងអនុវត្ត​តាម​វីដេអូ​ណែ​នាំ​ខាងក្រោម​៖

ប្រភេទផ្លាកលេខ

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា