៥យ៉ាង ម្ចាស់​យានយន្ត​កាន់​តែ​ងាយ មិន​ពិបាក​ទៅ​ធ្វើ​នៅ​ក្រសួង​ដូច​មុន

  • 2017-07-18 02:44:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ផ្ដល់​សេវា​សាធារណៈ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន តាម​រយៈ​ការ​បង្កើត​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ បាន​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ទិញ​យានជំនិះ​ថ្មី និង​សេវា​ផ្សេង​ៗ​ទៀត​មិន​ពិបាក​ដូច​មុន​ទៀត​ទេ។ ប៉ុន្តែ​ក៏​នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​ដឹង​ថា តើ​អ្វី​ខ្លះ​អាច​ធ្វើ​តាម​ប្រព័ន្ធ​អន​ឡាញ​បាន? ខាង​ក្រោម​ជា​សេវា​សាធារណៈ​មួយ​ចំនួន ដោយ​ប្រជាពលរដ្ឋ​មិន​ចាំបាច់​ទៅ​ដល់​ទីតាំង​ផ្ទាល់​នោះ​ទេ៖

១. ​ប័ណ្ណ​សម្គាល់​យានយន្ត និង​ផ្លាក​លេខ

សេវាកម្ម​នេះ​ គឺ​ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ នៅ​ពេល​ទិញ​យានយន្ត​ពី​ម្ចាស់​ហាង​ផ្ទាល់​តែ​ម្ដង។ ក្នុង​នោះ​បង​ប្អូន​គ្រាន់​តែ​ចំណាយ​ ៤ ០០០០ រៀល​បន្ថែម​លើ​តម្លៃ​យានយន្ត​ជា​ការ​ស្រេច​ បន្ទាប់​មក​អាច​អូស​ម៉ូតូ​ចេញ​ពី​ហាង​ជិះ​បាន​តែ​ម្ដង។

២.ការ​ចុះ​បញ្ជី​យានយន្ត

ប្រសិន​ប្រជាពលរដ្ឋ​ចង់​ចុះ​បញ្ជី​យានយន្ត​តាម​ប្រព័ន្ធ​អន​ឡាញ គ្រាន់​តែ​ស្កេន​ឯកសារ​មួយ​ចំនួន​ដូចជា៖

១- បង្កាន់​ដៃ​ពន្ធ​យានយន្ត

២- វិក្កយបត្រ ឬ​លិខិត​លក់​ក្នុង​ករណី​យាន​ជំនិះ​ជា​កម្មសិទ្ធិ​ឯកជន

៣- វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ   ៤- អត្តសញ្ញាណប័ណ្ណ​ម្ចាស់​កម្មសិទ្ធិ​ឯកជន

ការ​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នេះ នឹង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ ដែល​ចង់​ទិញ​ឡាន​ម៉ូតូ​ថ្មី​ជិះ លែង​ខ្វល់​ចំពោះ​បញ្ហា​នេះ ក៏​ដូចជា​អាច​លប់​បំបាត់​ចោល​ទាំង​អស់ នូវ​រាល់​ចំណាយ​ក្រៅ​ផ្លូវ​ការ​។ បន្ទាប់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ទិញ ឡាន​ម៉ូតូ​ហើយ អាច​អូស​ចេញ​ពី​ហាង​ជិះ​បាន​តែ​ម្ដង មិន​ខ្វល់​អំពល់​ទុក្ខ ដូច​ពី​មុន​ទៀត​ទេ​។

ចុចត្រង់នេះសម្រាប់ការចុះបញ្ជីយានយន្ត

៣. ការ​បញ្ជា​ទិញ​ផ្លាក​លេខ

​ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​រាល់​ការ​កុម្ម៉ង់​ទិញ​ផ្លាក​លេខ​យានយន្ត​ល្អៗ អាច​ធ្វើ​តាម​រយៈ​ប្រពន្ធ​ស្វ័យ​ប្រវត្តិកម្ម​របស់​ក្រសួង​ផ្ទាល់ ដោយ​មិន​អស់​លុយ​ច្រើន​។ ចំពោះ​ឯកសារ​តម្រូវ​បងប្អូន​ប្រជាពលរដ្ឋ​គ្រាន់​តែ​មាន អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ ប្រសិន​បើ​នៅ​ភ្នំពេញ​ត្រូវ​មាន​សៀវភៅ​ស្នាក់​នៅ​ជា​ការ​ស្រេច​។ បង​ប្អូន​អាច​ទិញ​ទុក​រយៈ​ពេល​ ១​ខែ ឬ​ពេល​ចុះ​បញ្ជី​យានយន្ត​តែ​ម្ដង​ក៏​បាន​។

៤. ដាក់​ពាក្យ​ប្រឡង​យក​ប័ណ្ណ​បើក​បរ

ប្រឡង​យក​ប័ណ្ណ​បើកបរ​ប្រភេទ ខ តម្លៃ​ត្រឹម ៩០០០០៛ តែ​ប៉ុណ្ណោះ​។ ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ​យានយន្ត​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​កាន់​តែ​ងាយ​ស្រួល មិន​មាន​ការ​ចំណាយ​ក្រៅ​ផ្លូវការ។

ដាក់​ពាក្យ​ប្រឡង​តាម​រយៈ៖ ប្រព័ន្ធស្វ័យប្រវត្តិកម្ម

៥. ការ​ដាក់​ពាក្យ​ស្នើ​សុំ​ឆៀក​ឡាន

ប្រជាពលរដ្ឋ​មិន​ចាំបាច់​តម្រង់​ជួរ​ទេ​ ចង់​ទៅ​ពេលណា បាន​ពេល​ហ្នឹង​គ្រាន់​តែ​កក់​ពេល​វេលា កាលបរិច្ឆេទ និង​ទីតាំង​ផ្ដល់​សេវា តាម​តំណ​ភ្ជាប់​នេះ  ​រួច​យក​ឡាន​ទៅ​ឆៀក​ជា​ការ​ស្រេច៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម