បន្តិច​ទៀត​ ផ្លូវ​ជាតិ​លេខ២​ លែង​ពិបាក​ធ្វើដំណើរហើយ ​

  • 2017-07-10 01:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • គម្រោង​សាងសង់​ផ្លូវ​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ ៥៦​លាន​ដុល្លារ​អាមេរិក​ ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ​៨​លាន​កន្លះ

  • មាន​ប្រវែង​សរុប​៦៦​គីឡូម៉ែត្រ ចាប់​ពី​រង្វង់​មូល​ក្រុង​តាខ្មៅ​រហូត​ដល់​រង្វង់​មូល​អូរ​ចំបក់​មាន​ប្រវែង​៥៧​គីឡូម៉ែត្រ

  • ​៩គីឡូម៉ែត្រ​នៅ​លើ​ផ្លូវជាតិ​២២ គ្រោង​ក្រាល​កៅស៊ូAC សង់​ស្ពាន​ថ្មី និង​ពង្រីក​ទទឹង​ផ្លូវ​ឱ្យ​បាន​១៣​ម៉ែត្រ តាម​ទំហំ​ចរាចរណ៍ និង​តាម​ដំណាក់កាល

  • ចាប់​ពី​រង្វង់​មូល​គួរ​ស្រូវ​ទៅ​ទិស​ខាង​ត្បូង​ប្រវែង​៨​គីឡូ​ម៉ែត្រ​គម្រោង​សាងសង់​ជា​បួន​គន្លង។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាល​ពី​ម្សិល​មិញ​ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​ស្ថាន​ភាព​ផ្លូវ​ជាតិ​លេខ​ ២​កាល​ពី​ម្សិល​មិញ​នេះ ឯកឧត្ដម ស៊ុន ចាន់​ថុល ទេស​រដ្ឋ​មន្រ្តី រដ្ឋ​មន្រ្ដី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ បាន​មាន​ប្រសាសន៍​ថា បន្តិច​ទៀត​នេះ​ផ្លូវ​ជាតិ​លេខ២ លែង​ពិបាក​ហើយ​។ ដូច្នេះ​សូម​បងប្អូន​មេត្តា​យោគយល់ យ៉ាង​យូរ​ចុង​ឆ្នាំ ២០១៨​នឹង​ត្រូវ​ជួសជុល​រួច​ជាស្ថាពរ​ហើយ​។

ឯកឧត្ដម បាន​ឱ្យ​ដឹង​ដែរ​ថា គម្រោង​សាងសង់​ផ្លូវ​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ ៥៦​លាន​ដុល្លារ​អាមេរិក​ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ​៨​លាន​កន្លះ និង​មាន​ប្រវែង​សរុប​៦៦​គីឡូម៉ែត្រ ចាប់​ពី​រង្វង់​មូល​ក្រុង​តាខ្មៅ​រហូត​ដល់​រង្វង់​មូល​អូរ​ចំបក់​មាន​ប្រវែង​៥៧​គីឡូម៉ែត្រ។ បន្ថែម​លើ​ពី​នេះ​ទៀត ​៩គីឡូម៉ែត្រ​នៅ​លើ​ផ្លូវជាតិ​២២ គ្រោង​ក្រាល​កៅស៊ូAC សង់​ស្ពាន​ថ្មី និង​ពង្រីក​ទទឹង​ផ្លូវ​ឱ្យ​បាន​១៣​ម៉ែត្រ តាម​ទំហំ​ចរាចរណ៍ និង​តាម​ដំណាក់កាល ។ ចាប់​ពី​រង្វង់​មូល​គួរ​ស្រូវ​ទៅ​ទិស​ខាង​ត្បូង​ប្រវែង​៨​គីឡូ​ម៉ែត្រ​គម្រោង​សាងសង់​ជា​បួន​គន្លង។

បច្ចុប្បន្ន​ដៃ​គូរ​អភិវឌ្ឍន៍​ភាគី​កូរ៉េ កំពុង​ជ្រើសរើស​ទី​ប្រឹក្សា​បច្ចេកទេស ដើម្បី​អាច​ចាប់ផ្តើម​រៀបចំ design និង ជ្រើស​រើស​ក្រុមហ៊ុន​សាងសង់ ដោយ​ដំណើរការ​នេះ​អាច​ចំណាយ​ពេល​១ឆ្នាំ​ ទំរាំ​បាន​អនុវត្ត​ការ​សាងសង់​ជាក់​ស្តែង។

ដោយ​យល់​ឃើញ​ពី​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​លើ​ផ្លូវ​នេះ ឯកឧត្ដម​ទេស​រដ្ឋ​មន្ត្រី​បាន​ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ ធ្វើ​របាយការណ៍​ដើម្បី​ដាក់​ជូន​សម្ដេច​នាយក​រដ្ឋមន្ត្រី ស្នើ​សុំ​គោលការណ៍​ស្វែង​រក​កញ្ចប់​ថវិកា​ពិសេស​មួយ​ដើម្បី​ដោះស្រាយ ជួសជុល​បណ្ដោះ​អាសន្ន​ឱ្យ​បាន​ទាន់​ពេល​វេលា ដោយ​មិន​រង់ចាំ​រហូត​ដល់​រយៈ​ពេល​មួយ​ឆ្នាំ​នោះ​ឡើយ។ ការ​សាងសង់​នឹង​ត្រូវ​ចាប់​ផ្ដើម​អនុវត្ត​ឱ្យ​បាន​លឿន ទាំង​យប់​នឹង​ថ្ងៃ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ ​និង​សម្រួល​ដល់​ចរាចរណ៍​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ។

​គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃទី០៩ ខែ​កក្កដា ឆ្នាំ២០១៧ កន្លង​ទៅ​នេះ​ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​លេខ០២ ដែល​កំពុង​មាន​ស្ថានភាព​លំបាក​ធ្វើ​ដំណើរ​ខ្លាំង និង​សិក្សា​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​ផ្ទាល់​នៅ​នឹង​កន្លែង​។ ដូច្នេះ​បន្តិច​ទៀត​បង​ប្អូន​ប្រជាពលរដ្ឋ​លែង​ពិបាក​ធ្វើ​ដំណើរ​ទៀត​ហើយ៕

អានអត្ថបទ៖ ពាក់ព័ន្ធ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ក្រសួងសាធារណការ

អត្ថបទថ្មី