អត់​ទាន់​ចប់​! Samsung ចេញ​វីដេអូ​ ៣ ទៀត​បាញ់​ iPhone X ឲ្យចុកឈាម

  • 2018-07-21 02:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មុន​ Samsung ​ប្រចាំ​សហរដ្ឋអាមេរិក​បាន​បញ្ចេញ​វីដេអូ​ថ្មី​មួយ​ ចំអក​ចំៗ​ដល់​ iPhone X រឿង​ល្បឿន​ដោនឡូដ​តាម​អ៊ីនធឺណិត​ទូរសព្ទ។ នៅ​ពេល​នេះ​ Samsung បាន​បង្ហោះ​​វីដេអូ​ថ្មី​ចំនួន​ ៣ ​ទៀត ដែល​​សុទ្ធ​សឹង​ជា​វីដេអូ​វាយ​ប្រហារ​ iPhone X និង​លើក​សរសើរ​ Galaxy S9។

វីដេអូ​ដំបូង​គេ​និយាយ​ថា​ Samsung Galaxy S9 ទទួល​បាន​ពិន្ទុ​កាមេរ៉ា​ពី​ក្រុម​ការងារ​ DxOMark ​ខ្ពស់​ជាង​ iPhone X ៖

វីដេអូ​ទីពីរ​និយាយ​អំពី​​ឌុយ​ត​ភ្ជាប់​ជា​ច្រើន​លើ iPhone X មាន​ដូច​ជា​ឌុយ​ត​ពី​កាស​ 3.5mm ទៅ​រន្ធ​ Lightning ជា​ដើម ៖

​​​វីដេអូ​ចុង​ក្រោយ​​និយាយ​ពី​សមត្ថភាព​សាក​ថ្ម​ឆាប់​ពេញ ដែល​លើ iPhone X តម្រូវ​ឲ្យ​ទិញ​ដុំ​សាក​ថែម​ពី​ក្រៅ ដើម្បី​អាច​សាក​ឆាប់​ពេញ ខុស​ពី Galaxy S9/S9+ មាន​ស្រាប់​ក្នុង​ប្រអប់ ៖​

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី