ស្មាតហ្វូន Samsung មួយចំនួន មិនបង្ហាញកម្មវិធីដំណើរការនៅ Background ឡើយ
- 2018-07-23 06:41:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូន Samsung មួយចំនួន មិនបង្ហាញកម្មវិធីដំណើរការនៅ Background ឡើយ
ចន្លោះមិនឃើញ
ទូរសព្ទ Samsung ខ្លះ មិនបង្ហាញកម្មវិធី Facebook ក្នុងបញ្ជី App Permission Monitor ឡើយ មានន័យថា អ្នកប្រើប្រាស់មិនដឹងឡើយ បើកម្មវិធីនោះចូលប្រើអ្វីខ្លះនៅពីក្រោយ (Background)។
App Permission Monitor របស់ Samsung ជាមុខងារល្អមួយ ជួយផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ ពេលកម្មវិធីនានាចូលប្រើ Resource, Sensor ឬ Permission (ដូចជាកាមេរ៉ា ឬ Microphone) ដែលជាដំណើរការនៅ Background។
ផ្អែកលើ One source កម្មវិធីពី Facebook, Messenger, WhatsApp និង Instagram មិនមានវត្តមានក្នុងបញ្ជីឡើយ។ ខណៈការពិនិត្យលើ Galaxy S8 ឃើញថា Facebook មិនបង្ហាញលើបញ្ជីរបស់ App Permission Monitor ឡើយ តែ Instagram, WhatsApp និង Messenger ឃើញមាន។
Facebook លើ Galaxy S8 មិនអាចលុបបានទេ បានត្រឹមបិទដំណើរការ ជាកម្មវិធីមានស្រាប់ភ្ជាប់ជាមួយស្មាតហ្វូន។ Messenger, Instagram និង WhatsApp ដំឡើងដោយអ្នកប្រើប្រាស់ ដូចនេះបង្ហាញលើ App Permission Monitor។
មិនបង្ហាញលើបញ្ជី មិនបានន័យថាអាចអនុញ្ញាតចូលប្រើអ្វីតាមចិត្តលើកដំបូងឡើយ ដោយតាំងពី Android 6.0 Marshmallow ប្រព័ន្ធ Android បានឲ្យអ្នកប្រើប្រាស់ចុចផ្ដល់ Permission កម្មវិធីនីមួយៗខ្លួនឯង។
បើនៅតែបារម្ភ អាចចូលទៅកាន់ជម្រើស Apps ពីក្នុង Settings > ជ្រើសរើសកម្មវិធី > ចុច Permissions នឹងឃើញអ្វីដែលកម្មវិធីមានសិទ្ធចូលប្រើ។
បើចង់ពិនិត្យមើល App Permission Monitor របស់ស្មាតហ្វូន Samsung ខ្លួនឯង អាចចូលកម្មវិធី Settings > ចុច Lock screen and security > App permission monitor៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ