Pixel 3/3 XL ស៊េរីធុនធ្ងន់របស់ Google រំពឹងចេញក្រោយ iPhone 9 មួយខែ
- 2018-07-24 03:34:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pixel 3/3 XL ស៊េរីធុនធ្ងន់របស់ Google រំពឹងចេញក្រោយ iPhone 9 មួយខែ
ចន្លោះមិនឃើញ
ជារៀងរាល់ឆ្នាំ Apple រមែងបើកព្រឹត្តិការណ៍ដាក់បង្ហាញ iPhone ជំនាន់ក្រោយនាខែកញ្ញា ក្រឡេកទៅមើល Google ក្នុងឆ្នាំនេះក៏មិនខុសពីឆ្នាំទៅ ដោយក្រុមហ៊ុនយក្សអាមេរិកមួយនេះ ត្រូវបានគេរំពឹងនឹងមានស្មាតហ្វូនធុនធ្ងន់ Pixel 3 និង Pixel 3 XL ត្រៀមប្រកាសនាខែតុលា ឆ្នាំ ២០១៨។
យោងតាមដំណឹងចុងក្រោយពី Evan Blass បានឲ្យដឹងថាក្រៅពីស្មាតហ្វូនសេរ៊ីថ្មី Google ក៏មានផលិតផលផ្សេងទៀត គឺកុំព្យូទ័រ Pixelbook ជំនាន់ទីពីរ មានតួខ្លួនកាន់តែស្តើង រំពឹងប្រើឈីប Qualcomm ARM គាំទ្រប្រព័ន្ធ Google Assistant និងដំណើរការលើ Chrome OS។
បន្ថែមពីនេះក៏មានការជឿជាក់ថាអាចនឹងវិវត្តលើកាស Pixel Buds ដែលរំពឹងមានថាមពលថ្មខ្លាំងជាងមុន និងមុខងារបកប្រែភាសាឆ្លាតវៃ ក្រោយជំនាន់ចាស់នាពេលសព្វថ្ងៃហាក់គ្មានការពេញនិយមលើទីផ្សារ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ចិនគិតចង់ដណ្ដើមជំនួញពី Samsung ផលិតអេក្រង់ OLED ឲ្យ Apple
ការងារទាំង ១០ ផ្នែកបច្ចេកវិទ្យា អាចរកចំណូលកប់ក្តោងក្នុងមួយឆ្នាំ