Messi និង​កីឡាករ​សំខាន់​ជា​ច្រើន គ្មាន​វត្តមាន​ហោះ​ទៅ​អាមេរិក​ជាមួយ Barca ទេ

  • 2018-07-24 02:54:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ernesto Valverde បាន​បង្ហាញ​ឈ្មោះ​កីឡាករ​​២៨​​នាក់​​​របស់ Barcelona ត្រៀម​ធ្វើ​ដំណើរ​​ទៅ​កាន់​អាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​លេងក្នុង​ពាន ICC ដោយ​ក្នុង​នោះ​មាន​កីឡាករ​យុវជន​ដល់​១៣​នាក់​ឯណោះ។

សម្រាប់​កីឡាករ​ដែល​បាន​បង្ហាញ​វត្តមាន​នៅ​ព្រឹត្តិការណ៍ World Cup លោក Valverde បាន​អនុញ្ញាត​ឲ្យ​សម្រាក​ទាំង​អស់។ នេះ​​មាន​ន័យ​ថា Lionel Messi, Philippe Coutinho, Gerard Piqué, Ivan Rakitićនិង Samuel Umtiti រួម​ទាំង​កីឡាករ​ល្អ​មួយ​ចំនួន​ទៀត​គ្មាន​​មុខ​លេង​ប្រកួត​កម្ដៅ​សាច់​ដុំ​នៅ​ពេល​ខាង​មុខ​ទេ។

​នេះ​ជា​ឈ្មោះ​កីឡាករ​​ទាំង​២៨​នាក់​ហោះ​ទៅ​អាមេរិក៖ Ter Stegen, Cillessen, Semedo, Denis Suarez, Paco Alcacer, Digne, Sergi Roberto, Andre Gomes, Aleix Vidal, Arthur, Lenglet, Rafinha, Munir, Marlon and Samper. កីឡាករ​យុវជន៖ Jokin Ezkieta, Palencia, Cucurella, Mingueza, Cuenca, Miranda, Monchu, Collado, Riqui Puig, Abel Ruiz, Pérez, Chumi and Ballou។

ក្នុង​ការ​ប្រកួត​ពាន​ ICC នៅ​អាមេរិក Barcelona ត្រូវ​លេង​​៣ប្រកួត​ជាមួយ  Tottenham, Roma Milan។ កាល​ពី​ឆ្នាំ​មុន​ក្រុម​យក្ស​មក​ពី​អេស្ប៉ាញ​​មួយ​នេះ​គឺ​ជា​ម្ចាស់​ពាន ICC នៅ​អាមេរិក៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី