ស្វែងយល់ពីតម្លៃផាកពិន័យកុំឲ្យប៉ូលិសកោរបាន
- 2014-11-16 18:16:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពីតម្លៃផាកពិន័យកុំឲ្យប៉ូលិសកោរបាន
ចន្លោះមិនឃើញ
ពេលធ្វើដំណើរស្ទើរតែគ្រប់គ្នាសឹងចៀសមិនផុតពីការផាកពិន័យរបស់ប៉ូលិសចរាចរណ៍ តែទាស់ត្រង់ថា ខ្លះត្រូវប៉ូលិសផាកសមរម្យ ខ្លះទារលុយលើសតម្លៃកំណត់ជាដើម។
“ពិតហើយ! ប៉ូលិសខ្លះ អាងតែយើងខុសគាត់ទារលុយយើងម៉ាទំហឹងតែម្ដង"។ នេះបើតាមការបញ្ជាក់របស់លោក ហាក់ រ៉ានី អាយុ ២៣ ឆ្នាំ និស្សិតឆ្នាំទី ៥ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
រ៉ានី បញ្ជាក់ថា កាលហ្នឹង រ៉ានីជិះបញ្ច្រាសម្ដុំផ្លូវត្រសក់ផ្អែម ប៉ូលិសក៏ស្ទាក់ហើយផាក ២០០០០ រៀល។ តែរ៉ានីថា ពូម៉េចថ្លៃម្ល៉េះ អត់មានលុយឲ្យទេ។ ចរចាគ្នាយូរទៅ ប៉ូលិសក៏យកត្រឹមតែ ១០០០០រៀល និង ថែមទាំងបាននិយាយថា ប្អូនឯងទើបមកពីស្រែមែន? ដាក់រ៉ានីទៀតផង។
ស្រដៀងគ្នានេះដែរ កញ្ញា រ៉ាវី អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រាប់ថា ប៉ូលិសខ្លះពិតជាទារលុយផាកពិន័យមិនត្រឹមត្រូវមែន ដូចជាករណីកញ្ញាដែរ កញ្ញាគ្រាន់តែបត់ត្រលប់ក្រោយ ប៉ូលិស ផាក២០$ ។ គាត់ថាផ្លូវនេះមិនអាចបត់ត្រលប់ក្រោយបានទេ ហើយកុំតវ៉ាច្រើន ប្រយ័ត្នយកម៉ូតូដាក់ឡានបាត់។
អតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក កក្កដា និយាយថា៖ "ខ្ញុំជឿថាកន្លងមក ពិតជាមានប៉ូលិសមួយចំនួនតូចទារលុយពីការផាកពិន័យមិនត្រឹមត្រូវមែន ហើយបើយើងតវ៉ាច្រើន គាត់អាងអីគំរាមយើងរឿងយកម៉ូតូដាក់ស្នងការ ហើយឲ្យយើងដោះស្រាយខ្លួនឯង។ បើមិនចង់រញ៉េរញ៉ៃច្រើនមានតែបង់តាមគាត់ទារ"។
យោងតាមសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០០៧ ត្រង់មាត្រា ៨៨ ចែងថា៖
បទល្មើសមួយចំនួនដែលកំណត់ជាបទលហុ |
ទោចក្រយានយន្ត |
យានយន្តធុនស្រាល |
យានយន្តធុនធ្ងន់ |
បើកបរដោយមិនពាក់ខ្សែក្រវាត់ការពារ ឬមួកការពារសុវត្ថិភាព |
3000រៀល |
5000រៀល |
1០០០០រៀល |
បើកបរខុសទិសដែលតម្រូវឲ្យធ្វើចរាចរណ៍ ឬបើកបរជាន់គំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ។ |
5000រៀល |
10000រៀល |
20000រៀល |
បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហមឬក្រហមភ្លឹបភ្លែត |
5000រៀល |
10000រៀល |
20000រៀល |
បើកបរមិនគោរពស្លាកសញ្ញាហាមឃាត់ |
5 000រៀល |
10000រៀល |
20000រៀល |
ប្រើប្រាស់ស្លាកលេខសម្គាល់យានយន្តដែលរចនាខុសពីលក្ខណៈដើម ឬរលុបលេខ ឬបាក់ស្លាក បាត់លេខ |
6 000រៀល |
12០០០រៀល |
25000រៀល |
បើកបរដោយមានអត្រាជាតិអាកុលចាប់ពី 0,25 ទៅ 0,39 មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី0,5 0,79ក្រាមក្នុងមួយលីត្រឈាម |
6000រៀល |
12០០០រៀល |
25000រៀល |
ការបត់ឆ្វេង ឬស្ដាំមិនត្រឹមត្រូវតាមបទបញ្ញតិនៃច្បាប់ |
6000រៀល |
12០០០រៀល |
25000រៀល |
ផ្ទុកមនុស្សលើសចំនួនកំណត់ |
6000រៀល |
12០០០រៀល |
25000រៀល |
ការផ្ទុកទំនិញមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស |
4000រៀល |
8000រៀល |
15000រៀល |
សូមអាន៖ កុំចេះតែហ៊ានចតឡានផ្តេសផ្តេស ប្រយ័ត្នគេរអ៊ូជេរ
អត្ថបទ៖ លឹម សុនា