Samsung ជ្រុលដៃបង្ហាញខ្ទេចគ្មានសល់ នាឡិកាឆ្លាតវៃ Galaxy Watch
- 2018-07-24 09:26:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ជ្រុលដៃបង្ហាញខ្ទេចគ្មានសល់ នាឡិកាឆ្លាតវៃ Galaxy Watch
ចន្លោះមិនឃើញ
តាមការលើកឡើងរបស់បុគ្គលិកសារព័ត៌មាន Cnet លោក Scott Stein បានឲ្យដឹងថា ក្រុមហ៊ុនផលិតទូរសព្ទធំលេខមួយរបស់ប្រទេសកូរ៉េខាងត្បូង Samsung បានធ្វើឲ្យបែកធ្លាយរូបភាពនាឡិកាដៃឆ្លាតវៃ (Smart watch) ជំនាន់ថ្មីរបស់ខ្លួន ហើយអ្វីដែលរឹតតែច្បាស់ទៀតនោះ ប្រភពដែលរូបភាពនេះលេចធ្លាយ គឺនៅលើគេហទំព័ររបស់ Samsung នៅសហរដ្ឋអាមេរិកតែម្ដង។
Did Samsung just leak its own Samsung Galaxy Watch? Because it seems to be on Samsung's US site. https://t.co/9xKpt8jkzN via @CNET
— Scott Stein (@jetscott) July 23, 2018
បើមើលតាមរូបភាពបែកធ្លាយនោះ នាឡិកាឆ្លាតវៃជំនាន់ថ្មីនេះ មានទំហំ ៤២ ម.ម ពណ៌មាសស៊ីជម្ពូ (rose gold) ដែលមើលទៅស្រដៀងនឹងនាឡិកាឆ្លាតវៃ Gear S3 Classic មិនមានអ្វីផ្លាស់ប្ដូរច្រើនឡើយ។ ប៉ុន្តែ បើមើលតាមឈ្មោះនាឡិកាដែលចេញមកនេះ មើលទៅSamsung នឹងបោះបង់ការប្រើប្រាស់លេខ ដើម្បីមកសម្គាល់ជំនាន់របស់នាឡិកាឆ្លាតវៃរបស់ខ្លួនទៀតហើយ ដោយដាក់ឈ្មោះថា Galaxy Watch តែម្ដង។
គេនៅមិនទាន់ដឹងពីតម្លៃនៃនាឡិកាឆ្លាតវៃស៊េរីថ្មីនេះនៅឡើយទេ ប៉ុន្តែបើនិយាយពីបច្ចេកវិទ្យានៅខាងក្នុងវិញ Galaxy Watch អាចនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការចុងក្រោយរបស់ Samsung ដែលមានឈ្មោះថា Tizen ហើយជំនួយការឆ្លាតវៃ Bixby ដែលគេឃើញមាននៅលើទូរសព្ទត្រកូល Galaxy S និង Note នោះក៏ប្រហែលជាមកជាមួយគ្នាដែរ។
យ៉ាងណាមិញ ក្រុមហ៊ុន Samsung បានដករូបភាព Galaxy Watch នោះចេញពីគេហទំព័ររបស់ខ្លួនហើយ ក្រោយពេលឃើញព័ត៌មានលេចធ្លាយនេះ។
ចុចអាន៖