Apple អត់​ខ្ចី​ខ្វល់​ពី​​ Samsung ទៅ​បញ្ចេញ​ស្ប៉ត​ថ្មី​អួត​ពី​បន្ទះ​ឈីប​ A11 ​ឆ្កុយ

  • 2018-07-26 02:47:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សប្ដាហ៍​កន្លង​ទៅ​ Samsung ​ប្រចាំ​សហរដ្ឋអាមេរិក​បាន​បញ្ចេញ​វីដេអូ​ស្ប៉ត​ចំនួន​ ៤ ដែល​វាយ​ប្រហារ​ iPhone X និង​​លើក​សរសើរ​ពី Galaxy S9/S9+។ នៅ​ថ្ងៃ​នេះ​ Apple ក៏​បាន​បញ្ចេញ​វីដេអូ​ស្ប៉ត​មួយ ប៉ុន្តែ​មិន​មែន​ជា​ការ​វាយ​បក​លើ​ Samsung នោះ​ទេ។

វីដេអូ​ស្ប៉ត​ថ្មី​របស់​ Apple គឺ​មាន​បង្អួត​ពី​សមត្ថភាព​បន្ទះ​ឈីប​ A11 Bionic ដែល​បំពាក់​លើ iPhone ជំនាន់​ចុង​ក្រោយ។ ជា​មួយ​បន្ទះ​ឈីប​នេះ​អ្នក​ប្រើ​ប្រាស់​អាច​ទទួល​បាន​​​​បទ​ពិសោធន៍​ប្រើ​ប្រាស់​ដែល​គ្មាន​ភាព​រអាក់រអួល ជា​ពិសេស​ពេល​លេង​ហ្គេម។

​​​​​ទស្សនា​វីដេអូ​ស្ប៉ត​ខាង​ក្រោម​នេះ ៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម