ទម្លាប់​អាក្រក់​ ៥ យ៉ាង​ កំពុង​បំផ្លាញ​ស្មាតហ្វូន​ដោយ​មិន​ដឹង​ខ្លួន​

  • 2018-07-31 01:38:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ចេញ​ម៉ូដែល​ថ្មី​ច្រើន​ ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ រៀងរាល់​ឆ្នាំ​ ចង់​ដេញ​តាម​ស៊េរី​ក៏​ប្រហែល​មិន​មាន​ច្រើន​នាក់​ដែរ​ ត្រូវការ​ចំណាយ​ថវិកា​ត្រឹម​ការ​រចនា​រូបរាង​ថ្មី​ ជាមួយ​មុខងារ​បន្ថែម​តិចតួច​។

បើ​ចង់​ឲ្យ​ស្មាតហ្វូន​មើល​ទៅ​ភ្លឹង​ ស្រលាញ់​បាន​យូរ​ ត្រូវ​មាន​ការ​ថែទាំ​ តែ​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ប្រចាំថ្ងៃ​កំពុង​បំផ្លាញ​បន្តិច​ម្តងៗ​។​

ទិញ​ខ្សែ​សាក​ថ្ម​ធូរ​ថ្លៃ​

សំដៅ​លើ​ខ្សែ​សាក​ថ្ម​ មាន​តម្លៃ​ធូរ​ថ្លៃ​ មិន​មាន​ Brand ច្បាស់លាស់​ ដែល​អាច​បំផ្លាញ​ Device បាន​ ហើយ​កាន់​តែ​ធ្ងន់ធ្ងរ​អាច​ឆ្លង​ចរន្ត​ឆាប​ឆេះ​។​ គួរ​ទិញ​ខ្សែ​សាក​ថ្ម​ពី​ក្រុមហ៊ុន​មាន​ម៉ាក​ច្បាស់លាស់​ បើ​មិន​ចង់​ប្រើ​ខ្សែ​ចេញ​ពី​ក្រុមហ៊ុន​ម៉ូដែល​ស្មាតហ្វូន​នោះ​។

មាន​ខ្សែ​សាក​ល្អ​ហើយ​ តែ​ក៏​ត្រូវការ​ប្រើ​ថ្នម​ដៃ​ផង​ដែរ​។ បញ្ឈប់​ការ​គួច​ខ្សែ​តឹង​ពេក​ គួរ​ដក​ចេញ​ពី​ប្រ៊ី​ភ្លើង​ថ្មម​ៗ និង​គួរ​ជៀសវាង​ដោត​ខ្សែ​សាក​ថ្ម​ចោល​ជាមួយ​ប្រ៊ី​ភ្លើង​ពេល​លែង​ប្រើ​ ព្រោះ​សកម្មភាព​ទាំង​នេះ​ អាច​បង្ក​ផល​ប៉ះពាល់​ដល់​សមាសធាតុ​ចម្លង​ចរន្ត​អគ្គិសនី​ខាង​ក្នុង​ ខូចខាត​ អាច​ឆេះ​ ឬ​ធ្វើ​ឲ្យ​ថ្ម​ផ្ទុះ​។

មិន​ប្រើ​សម្បក​ការពារ​

ស្មាតហ្វូន​មាន​ទំហំ​ និង​អេក្រង់​ធំ​ ការ​ធ្លាក់​តិច​ ឬ​ច្រើន​នឹង​មាន​ឆ្កូត​ ប្រេះស្រាំ​ ឬ​បែក​តែ​ម្តង​។​ អ្នក​កាន់​ស្មាតហ្វូន​ភាគច្រើន​ សុទ្ធតែ​ធ្លាប់​ជួប​ បើ​មិន​មែន​ខ្លួន​ឯង​ ក៏​កូន​ក្មួយ​​ដែរ​។ អ្នក​ប្រហែល​ចូលចិត្ត​ រូបរាង​ស្មាតហ្វូន​ពេល​មិន​ប្រើ​សម្បក​ការពារ​ តែ​នេះ​ប្រឈម​នឹង​ហានិភ័យ​បាត់បង់​ភាព​ស្រស់​ស្អាត​។ ទូរសព្ទ​មាន​ឆ្កូត​ ស្នាម​ប្រេះ​ បាត់បង់​តម្លៃ​ពេល​ចង់​លក់​ចេញ​ប្តូរ​ស៊េរី​ ហើយ​អ្នក​ក៏​ប្រហែល​លែង​ចង់​កាន់​ប្រើ​ដែរ​។

គួរ​ប្រើ​សម្បក​ការពារ​ និង​ Screen Protector ការពារ​ផ្ទៃ​ខាងមុខ​ មាន​គុណភាព​ល្អ​។ បើ​មិន​ចង់​ប្រើ​ទេ​ គួរ​សន្សំ​ថវិការ​ត្រៀម​មួយ​ចំណែក​សម្រាប់​ជួសជុល​ ឬ​ប្តូរ​ថ្មី​។

ប្រើ​ថាមពល​ថ្ម​ដល់​តែ​អស់​

ថ្ម​ទូរសព្ទ​ នឹង​អស់​គុណភាព​បន្តិច​ម្តង​ៗក្នុង​រយៈពេល​យូរ​ ដោយ​ពីរ​ ទៅ​បី​ឆ្នាំ​ថាមពល​ថ្ម​កាន់​មិន​បាន​ខ្ពស់​ដូច​ទើប​ទិញ​ឡើយ​។ ករណី​ iPhone ល្បឿន​នឹង​ថមថយ​ ទៅ​តាម​ថាមពល​ថ្ម​ ហើយ​ទម្លាប់​មិន​ល្អ​ នឹង​បង្កើន​លទ្ធភាព​បាត់បង់​គុណភាព​ថ្ម​កាន់​តែ​ឆាប់​។

គួរ​សាក​ថ្ម​ មុន​ពេល​ទូរសព្ទ​រលត់​ កុំ​បារម្ភ​រឿង​សាក​ថ្ម​ច្រើន​ដង​ (ទៅ​តាម​ការ​ប្រើប្រាស់​)។ ប្រាកដ​ថា​ថ្ម​ក្នុង​ស្មាតហ្វូន​ ត្រូវ​មាន​ថាមពល​ច្រើន​ជាង​ ៣០% នោះ​នឹង​អាច​ធ្វើ​ឲ្យ​គុណភាព​ថ្ម​បន្ត​បាន​យូរ​អង្វែង​តាម​លទ្ធភាព​។

ជឿជាក់​ពេក​ស្មាតហ្វូន​ត្រូវ​ទឹក​មិន​មាន​បញ្ហា​

មែនទែន​ទៅ​ មិន​មាន​ Device មាន​លក្ខណៈ​ Waterproof ពិត​ប្រាកដ​​នោះ​ឡើយ​។ Device មួយ​ចំនួន​ប្រហែល​មាន​មុខងារ​ការពារ​ជម្រាប​ទឹក​ ប៉ុន្តែ​នៅ​តែ​មាន​ឱកាស​ទឹក​អាច​ស្វែងរក​វិធី​ចូល​ខាងក្នុង​ កាន់​តែ​ជឿជាក់​ប្រើ​ Device ក្នុង​ទឹក​ច្រើន​ដង​ គុណភាព​ការពារ​ជម្រាប​ទឹក​នឹង​ចុះ​ខ្សោយ​។

ថ្វី​បើ​ Device មាន​កម្រិត​ការពារ​ជម្រាប​ទឹក​ខ្ពស់​ IP67 ឬ IP68 គួរ​ប្រើ​នៅ​ឆ្ងាយ​ពី​ទឹក បើ​មិន​ចាំ​បាច់​។ ភ្លាម​ៗ មិន​បង្ក​បញ្ហា​ដល់​ទូរសព្ទ​នោះ​ឡើយ​ តែ​ច្រើន​ដង​ អាច​មាន​បញ្ហា​។

មិន​ទទួល​យក​ការ​អាប់ដេត​

មនុស្ស​ភាគច្រើន​ មើល​រំលង​ផ្នែក​សុវត្ថិភាព​លើ​ Device ខ្លួន​ប្រើ​។ ការ​អាប់ដេត​ប្រព័ន្ធ​ បង្ហាញ​លើ​ទូរសព្ទ​ប្រហែល​មើល​ទៅ​គួរ​ឲ្យ​ធុញទ្រាន់​ តែ​នេះ​អាច​ការពារ​ Device ពី​កម្មវិធី​មិន​ល្អ​ (មេរោគ​) និង​បញ្ហា​ដទៃ​ទៀត​ក្នុង​ប្រព័ន្ធ​បាន​។ កុំ​បិទ​ការ​អាប់ដេត​។​ ម្យ៉ាង​វិញ​ទៀត​ គួរ​អាប់ដេត​កម្មវិធី​ផង​ដែរ​ ព្រោះ​កម្មវិធី​ទាំង​នោះ​ក៏​ប្រហែល​មាន​បញ្ហា​ និង​ត្រូវ​អាប់ដេត​សុវត្ថិភាព​ផង​ដែរ​។

ប្រយ័ត្នប្រយែង​ជាមួយ​កម្មវិធី​ទាញ​យក​ពី​ប្រភព​ផ្សេង​ក្រៅ​ពី​ Store ផ្លូវការ​​ អាច​មាន​ហានិភ័យ​ខ្ពស់​ផ្ទុក​មេរោគ​។

កម្មវិធី​ក្លែងក្លាយ​មួយ​ចំនួន​ក៏​មាន​លើ​ iOS App Store និង​ Android Play Store ផង​ដែរ​ គួរ​ច្បាស់លាស់​លើ​អ្វី​ខ្លួន​ទាញ​យក​ ពិនិត្យ​មើល​ប្រាកដ​ថា​ជា​ជំនាន់​ផ្លូវ​ការ​នៃ​កម្មវិធី​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម