ស្ពានមាសទ្រដោយដៃយក្ស ទើបបើកថ្មីនៅវៀតណាម ទាក់ទាញខ្លាំងមិនធម្មតា (វីដេអូ)

  • 2018-07-31 02:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​មួយ​ខ្សែ​ដែល​ស្ថិត​នៅ​ក្រៅ​ទីក្រុង Da Nang ក្នុង​ប្រទេស​វៀតណាម កំពុង​តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជា​ច្រើន ដោយ​សារ​តែ​ការ​រចនា​ដ៏​ស្រស់​ស្អាត និង​អស្ចារ្យ​របស់​ខ្លួន។

ស្ពាន​ខាង​លើ​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Golden Bridge ដែល​ឈរ​នៅ​កម្ពស់ ១ ៤០០ម៉ែត្រ​លើ​កម្រិត​ទឹក​សមុទ្រ នៅ​លើ​ជម្រាល​ភ្នំ Ba Na ផ្ដល់​នូវ​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ទី​ជនបទ។ ផ្លូវ​ដើរ​នៅ​លើ​ស្ពាន​ពណ៌​មាស​នេះ មាន​ប្រវែង​ជិត ១៥០ម៉ែត្រ ជាមួយ​នឹង​ការ​រចនា​រូបរាង​កោង​បែប​ឆើតឆាយ។ អ្វី​ដែល​រឹត​តែ​ពិសេស និង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ ដៃ​ដ៏​ធំ​មួយ​គូ​ដែល​ទ្រ​ពី​ក្រោម​ស្ពាន។

គួរ​បញ្ជាក់​ថា ការ​រចនា​ស្ពាន​នេះ​គឺ​ចេញ​មក​ពី​ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា TA Landscape Architecture។ ដៃ​មួយ​គូ​នោះ​មើល​ទៅ​ហាក់​បី​ដូច​ជា​ថ្ម ប៉ុន្តែ​តាម​ពិត​វា​គឺ​ជា​ដែក និង​សំឡី​កែវ (fiberglass)។ វា​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ចំណាយ​ពេល​ជិត ១ឆ្នាំ ខណៈ​រចនាសម្ព័ន្ធ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​វិនិយោគ ដែល​មាន​ទំហំ​ទឹក​ប្រាក់ ២ពាន់​លាន​ដុល្លារ ដើម្បី​នាំ​យក​ភ្ញៀវ​ទេសចរ ១,៥លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ៕

សូម​ទស្សនា​ទិដ្ឋភាព​ស្ពាន Golden Bridge នោះ​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង