ថៃ គ្រោងអភិវឌ្ឍខេត្តជាប់សមុទ្រ ៤ទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ

  • 2018-07-31 02:28:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ទេសចរណ៍​ដែល​ដឹក​នាំ​ដោយ​អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) កំពុង​ធ្វើ​ឲ្យ​ខេត្ត​ចំនួន ៤ នៅ​តាម​បណ្ដោយ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​ប្រទេស​ទៅ​ជា "Thai Riviera" ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។

ខេត្ត​ទាំង ៤​នោះ​រួម​មាន Phetchaburi, Prachuap Khiri Khan, Chumphon និង Ranong មាន​ឆ្នេរ​សមុទ្រ​សរុប​ប្រវែង ៥២៨ គីឡូម៉ែត្រ​ដែល​នឹង​ត្រូវ​ជំរុញ​ឲ្យ​មាន​កំណើន​ភ្ញៀវ​ទេសចរ។ អាជ្ញាធរ​ទេសចរ​ថៃ សង្ឃឹម​ថា​គោល​ដៅ​ថ្មី​ទាំង ៤​នេះ នឹង​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ថ្មី​ៗ​មក​លេង​ឲ្យ​កាន់​តែ​ច្រើន ក៏​ដូច​ជា​អូស​ទាញ​ភ្ញៀវ​ដែល​ធ្លាប់​មក​ហើយ ឲ្យ​មក​ម្ដង​ទៀត​ផង​ដែរ។

ទោះ​យ៉ាង​ណា​ក៏​ដោយ ការ​អភិវឌ្ឍ​នេះ​មិន​អាច​បញ្ចប់​ភ្លាម​ៗ​បាន​នោះ​ទេ ដោយ​សារ​ហេដ្ឋារចនាសម្ពន្ធ​កំពុង​តែ​សាង​សង់​នៅ​ឡើយ ខណៈ​ផ្លូវ​ហាយវ៉េ​ជា​ច្រើន​ខ្សែ​ដែល​រត់​ចេញ​ពី​បាង​កក ទៅ​កាន់​តំបន់​ទេសចរ​សំខាន់ ក៏​កំពុង​សាង​សង់​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២៣។

លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​ក៏​កំពុង​សាងសង់​ខ្សែ​រថភ្លើង​តាម​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​ដោយ​រថ​ភ្លើង​ថែម​ទៀត​ផង៕

ចុចអាន ៖

ប្រភព៖ Coconut   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី