អ្នកផលិតជើងក្រាន​ប្រភេទ​ថ្មីខ្មែរ៖ "អ្នករៀន​ត្រូវ​តែ​អនុវត្ត បើ​មិន​អនុវត្ត ​សាលា​រៀន​យកវិញ​អស់"

  • 2018-07-31 06:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"អ្នករៀន​ត្រូវ​តែ​អនុវត្ត បើ​មិន​អនុវត្ត ​សាលា​រៀន​យកវិញ​អស់"។ នេះជា​ការ​លើកឡើង​របស់ លោក ហេង ប៊ុនអ៊ី វ័យ ៥៧ឆ្នាំ ជា​ម្ចាស់​សិប្បកម្ម​ប៊ុន​អ៊ី​ខ្មែរ​អេកូ តិចណូឡូជី។

មិន​ចង់​ឲ្យ​សាលារៀន​យក​វិញ​អស់ មនុស្ស​គ្រប់គ្នា​ត្រូវ​តែ​ធ្វើ​ការ​អនុវត្ត។ មានន័យថា បើ​ចេះ​ទ្រឹស្ដី​ល្អ​ហើយ តែ​ទ្រឹស្ដី​ក៏​អាច​ភ្លេច​វិញ​បាន​ដែរ​ ប្រសិន​បើ​មិន​ឧស្សាហ៍​និយាយ (រំលឹក) ឬ​ទៅ​អនុវត្តន៍​ផ្ទាល់​នោះទេ គ្រប់យ៉ាង​មិន​បែក​គំនិត ផ្ទុយទៅវិញ អាច​នឹង​ភ្លេច​អស់​ក៏​មាន។ លោក ហេង ប៊ុនអ៊ី បន្ថែម។

ដោយ​មើល​ឃើញ​សំរាម និង​កម្ទេច​កំទី​នៅ​ជុំវិញ​ផ្ទះ​ដែល​អាច​ដុត​បាន និង​ដោយ​ចង់​ជួយ​កាត់​បន្ថយ​ចំណាយ​របស់​ប្រជាពលរដ្ឋ​នៅឆ្នាំ ​២០១៤ លោក ហេង ប៊ុនអ៊ី ក៏​ចាប់​ផ្ដើម​ស្រាវ​ជ្រាវ និង កែ​ច្នៃ​ផលិត​ចង្ក្រាន​តូច​សម្រាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ។ ​នៅ​ខែ​មករា ឆ្នាំ ២០១៨ លោក​បាន​ចេញ​ម៉ូដែល​ចុង​ក្រោយ​ ដែល​ល្អ​ជាង​មុន​ ដើម្បី​ដាក់​លក់​នៅ​លើ​ទី​ផ្សារ។

ចុចអាន៖ ចង្ក្រាន​បរិស្ថាន​ប្រភេទ​ថ្មី បង្កើតឡើង​ដោយ​ស្នាដៃកូន​ខ្មែរ


អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក