ទោះ​ចែក​ផ្លូវ​គ្នា​មែន Klopp ថា​មិន​មាន​នរណា​អាច​ជំនួស​ Coutinho បាន​ទេ​នៅ Liverpool

  • 2018-07-31 11:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Liverpool លោក Jurgen Klopp ក្នុង​ថ្ងៃ​នេះ​បាន​និយាយ​ក្លឹប Liverpool មិន​អាច​រក​នរណា​ជំនួស Philippe Coutinho បាន​ឡើយ។

លោក Klopp បាន​និយាយ៖ "អ្នក​មិន​អាច​ជំនួស​ Phil Coutinho បាន​ទេ។ គេ​គឺ Phil Coutinho។ គេ​មាន​របៀប​លេង​ច្បាស់​លាស់​សម្រាប់​ខ្លួនគេ។ បើ​និយាយ​ពី​បច្ចេកទេស​វិញ គេ​គឺ​ជា​កីឡាករ​ដ៏​ពូកែ​ណាស់។ គេ​អាច​លេង​ជា​ខ្សែ​ស្លាប លេង​តួ​នាទី​លេខ ១០​(ខ្សែ​បម្រើ​ប្រយុទ្ធ) និង​តួនាទី​លេខ ៨ (ខ្សែ​បម្រើ​កណ្ដាល)។ អ៊ីចឹង​គេ​គឺ​ជា​កីឡាករ​អស្ចារ្យ​ណាស់"។

ទោះជាយ៉ាងណា អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​បន្ត​ថា លោក​មិន​ចង់​ឲ្យ​កីឡាករ​ Liverpoolណា​ម្នាក់​របស់​លោក ត្រូវ​បាន​គេ​ឯង​ស្គាល់​ថា គឺ​ជា "កីឡាករ​ជំនួស Phil Coutinho” ឡើយ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ដើម​ខែ​មករា​ឆ្នាំ​នេះ ខ្សែ​បម្រើ​ប្រយុទ្ធ Philippe Coutinho បាន​ចាក​ចេញ​ពី Liverpool ទៅ​ចូល​រួម​ជាមួយ Barcelona ក្នុង​តម្លៃ​ផ្ទេរ ១៤២ លាន​ផោន (ជាង ១៨៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក)៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី