មិន​ដឹង​យ៉ាង​ណា​យ៉ាង​ណី ស្រី​ស្អាត​៤​រូប​របស់ Oh My Girl ជួប​គ្រោះថ្នាក់​រថយន្ត​ជាមួយ​គ្នា

  • 2018-08-02 14:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត​៤​ដួង​របស់​ក្រុម Oh My Girl មាន Mimi, YooA, Binnie និង Seungheeត្រូវ​បាន​គេ​រាយការណ៍​ថា ស្ថិត​នៅ​ក្នុង​រថយន្ត​ជាមួយ​គ្នា មុន​ពេល​រថយន្ត​ដែល​ពួក​គេ​ជិះ​បាន​ជួប​គ្រោះ​ចៃដន្យ។

ហេតុការណ៍​នោះ បាន​កើត​ឡើង​នៅ​ខ្ទង់​ម៉ោង ៤​រសៀល​ថ្ងៃ​ទី ០១ សីហា ម្សិលមិញ ពេល​ពួក​គេ​កំពុង​ធ្វើ​ដំណើត​តាម​រថយន្ត​ពីរ​គ្រឿង​​ឆ្ពោះ​ទៅ​កម្មវិធី​ប្រគំ​តន្ត្រី K-Star 2018 Korea Music Festival ស្ថិត​នៅ​ខេត្ត Gangwon។ រថយន្ត​មួយ​ក្នុង​ចំណោម​២​គ្រឿង ដែល​មាន​ដឹក​តារា​ស្រី​ទាំង​៤​បាន​ជួប​គ្រោះ​ថ្នាក់។ ដោយ​ឡែក​សមាជិក​ផ្សេង​ទៀត មាន Hyojung, Jiho និង Arin ជិះ​រថយន្ត​មួយ​ទៀត។

យ៉ាង​នេះ​ក្ដី ភ្នាក់​ងារ​របស់​តារា​ស្រី បាន​អះអាង​ថា ពួក​គេ​ទាំង​៤​មិន​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ទេ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ក្នុង​តំបន់​ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​កើត​ហេតុ។ ប៉ុន្តែ ការ​សម្ដែង​របស់​ពួក​គេ​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ខាង​លើ ត្រូវ​បាន​ផ្អាក ហើយ​ផលិតកម្ម WM Entertainment របស់​ពួក​គេ បាន​ចេញ​មក​សុំ​ទោស​អ្នក​គាំទ្រ ចំពោះ​ការ​ខកខាន​ទស្សនា​ការ​សម្ដែង​របស់​ក្រុម Oh My Girl បណ្ដាល​មក​ពី​ឧប្បត្តិហេតុ​ខាង​លើ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ទារិកា