ថៃអាចនឹងបាត់ទេសចរចិនជាងកន្លះលាននាក់ ក្រោយហេតុការណ៍ដ៏អាក្រក់១

  • 2018-08-03 03:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ ត្រូវ​បាន​រាយការណ៍​ថា​អាច​នឹង​បាត់​បង់​ភ្ញៀវ​ទេសចរ​ចិន​ជាង​កន្លះ​លាន​នាក់​ក្រោយ​ហេតុការណ៍​លិច​ទូក​ដ៏​អាក្រក់​កាល​ពី​ខែ​មុន។

យោង​តាម​ការ​ប៉ាន់​ប្រមាណ​របស់​មន្ត្រី​ឲ្យ​ដឹង​ថា ហេតុការណ៍​ដែល​សម្លាប់​ភ្ញៀវ​ទេសចរ​ចិន​ជិត ៥០​នាក់​ក្នុង​ខេត្ត​ភូកេត កំពុង​បង្ក​ជា​ព្រួយ​បារម្ភ​ជា​ខ្លាំង​ដល់​វិស័យ​ទេសចរ​ដ៏​សំខាន់​របស់​ប្រទេស។ គ្រោះ​មហន្តរាយ​នេះ គឺ​ជា​គ្រោះ​ថ្នាក់​លិច​ទូក​ដ៏​អាក្រក់​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ថៃ ហេតុដូចនេះ​ហើយ​ភ្ញៀវ​ទេសចរ​ចិន​ដែល​គ្រោង​នឹង​មក​លេង កំពុង​ខ្លាច​រអា​ខ្លាំង​ចំពោះ​សុវត្ថិភាព និង​ហេតុការណ៍​​នេះ​កើត​ឡើង​ម្ដង​ទៀត។

គួរ​ឲ្យ​ដឹង​ថា ទូក​ទេសចរ​មួយ​គ្រឿង​ដែល​ដឹក​ភ្ញៀវ​ចិន ១០៥ នាក់ បាន​លិច​ក្រោយ​ពេល​ត្រឡប់​មក​ពី​មើល​ផ្កា​ថ្ម​នៅ​ភាគ​ខាង​ត្បូង​កោះ​ភូកេត​វិញ ហើយ​បណ្ដាល​ឲ្យ​ភ្ញៀវ​ទេសចរ​ចិន​ចំនួន ៤៧ នាក់​ស្លាប់​កាល​ពី​ថ្ងៃ​ទី ៥​ខែ​កក្កដា​កន្លង​ទៅ៕

ចុចអាន ៖

ប្រភព៖ vnexpress   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី