មកដឹងពីអត្ថប្រយោជន៍កម្មវិធីមួយ ដែលនិយមឃើញប្រើក្នុងរថយន្តទំនើបៗ
- 2018-08-05 05:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីអត្ថប្រយោជន៍កម្មវិធីមួយ ដែលនិយមឃើញប្រើក្នុងរថយន្តទំនើបៗ
ចន្លោះមិនឃើញ
Android Auto មានមុខងារល្អៗ ពេញនិយមប្រើលើស្មាតហ្វូន អាចបង្ហាញលើផ្ទាំង Dashboard របស់រថយន្ត ជាប្រអប់ៗ icon ធំងាយស្រួលប្រើប្រាស់។
ចំណុចល្អបំផុតរបស់ Android Auto គឺប្រព័ន្ធទម្រង់ទិសដៅពី Google Maps អាចបង្ហាញទិសដៅជាដំណាក់កាល និងស្វែងរកផ្លូវកាត់ដោយស្វ័យប្រវត្តិ ពេលសម្គាល់ឃើញចរាចរណ៍កកស្ទះ។ អាចទាញទិសដៅបានរក្សាទុកពីស្មាតហ្វូន មកប្រើផងដែរ ដូចជាទីតាំងផ្ទះ និងកន្លែងធ្វើការ។ ប្រព័ន្ធក៏អាចឲ្យអ្នកចាក់ចម្រៀង ប្រើអ៊ីនធឺណិត និងភ្ជាប់ទៅកាន់ស្មាតហ្វូនប្រើមុខងារ Calls និង Messages ផងដែរ។
អាចបញ្ជាប្រើសំឡេងទំនាក់ទំនងជាមួយប្រព័ន្ធផងដែរ ដូចជា OK, Google, What is Android Auto? ហើយបើចង់ឆ្លើយតបសារជាសំឡេងក៏អាចធ្វើបានដោយបច្ចេកវិទ្យា Speech-to-text។
បើរថយន្តមិនបំពាក់បច្ចេកវិទ្យាសម្គាល់សំឡេង មុខងាររបស់ Android Auto អាចចូលប្រើបានដោយ Touchscreen មានក្នុងរថយន្ត តែកំឡុងពេលប្រើ អេក្រង់ស្មាតហ្វូននឹង Locked អាចអូស Unlock វិញបើចង់ប្រើ។
Android Auto អាចដំណើរការជាមួយកម្មវិធីផ្សេងបានដូចជា Waze, Pandoara, iHeart Radio, Skype, WhatsApp និង Spotify តែការកែប្រែ Setting របស់រថយន្តផ្ទាល់មិនទាន់អាចធ្វើបានពេញលេញនៅឡើយទេ។ Google កំពុងធ្វើការជាមួយក្រុមហ៊ុនផលិតរថយន្ត បង្កើតប្រព័ន្ធមួយយក Android ជាមូលដ្ឋាន ដែលអាចចូលប្រើរាល់មុខងារបាន។
មាន Google Assistant ក្នុង Android Auto នឹងជួយអ្នកបើកបរ រក្សាដៃលើចង្កូត ភ្នែកលើដងផ្លូវ ខណៈការបញ្ជាប្រើសំឡេងក្នុងការប្រើមុខងារណាមួយ។
ទូរសព្ទណាអាចប្រើ Android Auto បាន? រាល់ទូរសព្ទប្រើ Android ចាប់ពី 5.0 (Lollipop) ឡើងទៅសុទ្ធតែអាចប្រើ Android Auto បាន។ អ្វីដែលត្រូវធ្វើចូលទៅទាញយកកម្មវិធី Android Auto ភ្ជាប់ទូរសព្ទទៅនឹងរថយន្តប្រើខ្សែ USB។ Android Auto ក៏អាចភ្ជាប់ប្រើ Wireless ផងដែរ ជាមួយ Pixel, Pixel XL, Pixel 2, Pixel 2 XL, Nexus 5X ឬ Nexus 6P device ដែលប្រើប្រព័ន្ធចាប់ពី Android Oreo ឡើងទៅ។
រថយន្តណាខ្លះអាចប្រើ Android Auto បាន? ប្រភេទរថយន្តម៉ូដែលថ្មីភាគច្រើនសុទ្ធតែអាចប្រើ Android Auto បាន អាចពិនិត្យមើលលើវេបសាយ Android Auto បន្ថែមចំពោះទិន្នន័យនេះ។
ដោយឡែកតែ Toyota នូវបន្តប្រើ Apple CarPlay ដោយបារម្ភពីសុវត្ថិភាព និង Privacy (ទិន្នន័យផ្ទាល់ខ្លួន)។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនប្រើប្រព័ន្ធ Infotainment (បញ្ចូលទាំងការកម្សាន្ត និងការផ្លាស់ប្ដូរព័ត៌មាន) ពីក្រុមហ៊ុនតូចមួយឈ្មោះថា Telenav មានមូលដ្ឋាននៅកាលីហ្វ័រញ៉ា។ តែប្រហែលមានការសម្រេចចិត្តជាថ្មីពេល ដឹងរបៀបដែល Android Auto ការពារទិន្នន័យអតិថិជន ប្រាកដថាជួយអ្នកបើកបរផ្ដោតលើដងផ្លូវ។ ក្រុមហ៊ុន BMW និង Porsche មិនផ្ដល់ជម្រើស Android Auto ក៏ដោយសារហេតុផលស្រដៀងគ្នានេះដែរ។
អ្នកបើកបរក៏អាចទាញយក Android Auto ប្រើដាច់ដោយឡែកលើស្មាតហ្វូនតែម្ដង មានមុខងារប្រើប្រាស់ដូចគ្នាពេលបង្ហាញលើអេក្រង់របស់រថយន្ត។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ