ប្រើ Maps ពេល Share Location កុំភ្លេច​មុខងារថ្មី ដឹងពីកម្រិតថ្មអ្នកម្ខាងទៀតយ៉ាងឡូយ!

  • 2018-08-05 06:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Maps អាច​ឲ្យ​អ្នក​ប្រើប្រាស់​ចែករំលែក​ទីតាំង​ផ្ទាល់ខ្លួន​ទៅ​នរណា​ម្នាក់​ ងាយស្រួល​ជួបជុំ​ជាមួយ​មិត្តភក្តិ​ និង​ក្រុម​គ្រួសារ​។ ហើយ​កាន់​តែ​ល្អ​ មុខងារ​ថ្មី​លើ​កម្មវិធី​ អាច​ចែករំលែក​កម្រិត​ថាមពល​ថ្ម​ផង​ដែរ​។​

ដើម្បី​ចែករំលែក​ទីតាំង​ក្នុង​ Google Maps ចុច​សង្កត់​លើ​ទីតាំង​ណា​មួយ​ > ចុច​លើ​ផ្នែក​អាសយដ្ឋាន​បង្ហាញ​នៅ​លើ​អេក្រង់​ខាងក្រោម​ > ចុច​ប៊ូតុង​ Share។ នេះ​នឹង​បង្ហាញ​លើ​ផែនទី​របស់​អ្នក​ទទួល​ ហើយ​ពួកគេ​អាច​ស្វែងរក​ទីតាំង​របស់​អ្នក​បាន​។

ជាមួយ​មុខងារ​ថ្មី​ អ្នក​អាច​ឃើញ​កម្រិត​ថាមពល​ថ្ម​របស់​មិត្តភក្តិ​ ឬ​ក្រុម​គ្រួសារ​បាន​ ពេល​ទីតាំង​បាន​ចែករំលែក​ជាមួយ​អ្នក​ ដោយ​បង្ហាញ​នៅ​ខាង​ស្ដាំ​ក្បែរ​នឹង​ព័ត៌មាន​រយៈ​ចម្ងាយ​។ ពេល Google Maps អាប់ដេត​ទីតាំង​នរណា​ម្នាក់​ កម្រិត​ថាមពល​ថ្ម​ក៏​អាប់ដេត​ផង​ដែរ​។

មុខងារ​នេះ​ល្អ​ ពេល​អ្នក​រង់ចាំ​មិត្តភក្តិ​ ឬ​សមាជិក​ក្រុម​គ្រួសារ​ បារម្ភ​ហេតុអ្វី​ពួកគេ​មិន​លើក​ទូរសព្ទ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន