សម្តេច​តេជោ ហ៊ុន​ សែន​ ស្នើ​សុំ​ក្រុម​កីឡា​តែ​២​ចំណុច​​​ទៅ​ Asian Games

  • 2018-08-06 03:23:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​តេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​បាន​ជួប​សំណេះសំណាល​ជា​មួយ​អត្តពលិក​ និង​គណៈប្រតិភូ​​កីឡា​កម្ពុជា​​ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​៦​ ខែ​សីហា​នេះ​មុន​ពេល​ក្រុម​កីឡា​កម្ពុជា​ចេញ​ទៅ​ប្រកួត​កីឡា​ទ្វីប​អាស៊ី​ Asian Games នៅ​ប្រទេស​​ឥណ្ឌូណេស៊ី។

សម្តេច​តេជោ ហ៊ុន សែន

ក្នុង​ពិធី​សំណេះសំណាល​ចំពោះ​មុខ​ក្រុម​កីឡាករ​ កីឡា​ការិនី​ គ្រូ​បង្វឹក​ និង​ថ្នាក់​ដឹក​នាំ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ស្នើ​​សុំ​ចំណុច​សំខាន់​២​យ៉ាង​ជា​ចាំ​បាច់​​ដែល​សម្តេច​ចង់​បាន​បំផុត​​ពេល​​កម្ពុជា​ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី​ Asian Games 2018 នា​ពេល​ខាង​មុខ​នេះ។

  • ទី​១៖​ កីឡាករ​ កីឡា​ការិនី​ និង​គ្រូ​បង្វឹក​កម្ពុជា​ត្រូវ​ប្រកាន់​​ភ្ជាប់​ឲ្យ​បាន​ម៉ត់ចត់​​ចំពោះ​បទ​បញ្ជា​ និង​គោល​ការណ៍​នៃ​ការ​ប្រកួត។ ទោះ​​បី​ជា​ឈ្នះ​​ក្តី ចាញ់​ក្តី​ ប៉ុន្តែ​​តែ​គោរព​​បទ​បញ្ជា​ និង​គោល​ការណ៍​ប្រកួតឲ្យ​បាន​ត្រឹម​ត្រូវ។

  • ទី​២​៖ កីឡាករ​ កីឡា​ការិនី​កម្ពុជា​ដាច់​ខាត​ត្រូវ​ជៀស​វាង​ឲ្យ​បាន​១០០​%​ពី​ការ​ប្រើ​ប្រាស់​សារធាតុ​ហាម​ឃាត​ ពី​ព្រោះ​នេះ​ជា​ចំណុច​ដ៏​សំខាន់​បំផុត​សម្រាប់​មុខ​មាត់​ប្រទេស​ជាតិ។

ក្នុង​ពិធី​សំណេះ​សំណាល​នេះ​ដែរ​ សម្តេច​តេជោ ហ៊ុន សែន​ បាន​​ឧបត្ថម្ភ​​ថវិកា​ដល់​ក្រុម​កីឡា​ និង​ថ្នាក់​ដឹក​នាំ​ទាំង​អស់​ចំនួន​៧១​នាក់​ដែល​ម្នាក់​ៗ​ទទួល​បាន​៥០០​ដុល្លារ​អាមេរិក​ (​សរុប​ទាំង​អស់​ចំនួន​ ៣៥ ៥០០ ដុល្លារ)។ កីឡា​​ទ្វីប​អាស៊ី​​ឆ្នាំ​២០១៨​នេះ​កម្ពុជា​នឹង​បញ្ជូន​កីឡា​​១៣​ប្រភេទ​​​ដែល​មាន​កីឡាករ​ កីឡា​ការិនី​​៤៣​នាក់​ គ្រូ​បង្វឹក​១៦​នាក់​ និង​ថ្នាក់​ដឹក​នាំ​១២​នាក់៕

ឯកឧត្តម វ៉ាត់ ចំរើន ទទួល​ប្រាក់​ពី​សម្តេច​តេជោ ហ៊ុន សែន (រូបថត៖ NOCC)
កីឡាករ កីឡាការិនី​ពេល​ជួប​សម្តេចតេជោ ហ៊ុន សែន (រូបថត៖ Samdech Hun Sen, Cambodian Prime Minister)

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម