U16 កម្ពុជា ប៉ះ​ឥណ្ឌូណេស៊ី​ ដើម្បី​ប្រកួត​បង្គ្រប់​កិច្ច​

  • 2018-08-06 04:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់ U16 កម្ពុជា នឹង​ប៉ះ​ក្រុម​បាល់ទាត់ U-16 ​ឥណ្ឌូណេស៊ី ដើម្បី​ប្រកួត​បង្គ្រប់​កិច្ច​​ នៅ​ម៉ោង ៧ យប់​នេះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF U-16 Championship 2018 ដែល​កំពុង​ធ្វើ​ឡើង​​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

U-16 កម្ពុជា

​ជំនួប​របស់​ U16 កម្ពុជា​យប់​នេះ​គឺ​ទាត់​ដើម្បី​បង្រ្គប់​កិច្ច​ ពី​ព្រោះ​​បាន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​ខាង​លើ​ទៅ​ហើយ ដោយ​រក​បាន​ត្រឹម ៣ ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​ចំនួន ​៤​ប្រកួត​កន្លង​​មក។ ស្រប​ពេល​ក្រុម​ឥណ្ឌូណេស៊ី ជា​ក្រុម​ខ្លាំង​ក្នុង​ពូល A ​នេះ​ដោយ​រក​បាន ១២ ពិន្ទុ​ពេញ​ក្នុង​ចំណោម ៤​ ប្រកួត​របស់​គេ។

កម្មវិធី​ប្រកួត​ល្ងាច​នេះ៖

  • U-16 ទីម័រខាងកើត Vs U-16 ហ្វីលីពីន ម៉ោង ៣:៣០ នាទី​រសៀល​

  • U-16 វៀតណាម Vs U-16 មីយ៉ាន់ម៉ា ម៉ោង ៣:៣០ នាទី​រសៀល​

  • U-16 កម្ពុជា Vs U-16 ឥណ្ឌូណេស៊ី ម៉ោង ៧:០០ នាទី​​យប់​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​