ថ្មីទៀតហើយ! ស្ទីលបញ្ជោតយកលុយពីអ្នកប្រើប្រាស់ហ្វេសប៊ុក គួរប្រុងប្រយ័ត្ន

  • 2018-08-07 03:05:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ គេសង្កេតឃើញមានការចែករំលែកលើហ្វេសប៊ុកតៗគ្នាជាច្រើន ពីផេករបស់​តារាល្បីៗ​អន្តរជាតិ​ ដូចជា Dwayne Johnson (The Rock), Tyler Jr. និងតារាល្បីៗ ដទៃទៀត ដោយ​ផេកតារា​ទាំង​នោះ ​បាន​បង្ហោះ​ការផ្សង​សំណាង​ទឹក​ប្រាក់​​រាប់​​ពាន់​ដុល្លារ​​ឲ្យ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ​( Facebook User) នោះមាន​ឱកាស​ឈ្នះ​រង្វាន់​ជា​ទឹក​ប្រាក់​សុទ្ធ​ពី​ការ​ចែករំលែក និង​បញ្ចេញមតិ (comment) ពាក្យ Win win។

សូមមើលឧទាហរណ៍ជាក់ស្ដែងខាងក្រោម៖

  • ផេកក្លែងក្លាយ

ការផ្សងសំណាងបែបនេះ សុទ្ធសឹងតែជាការបោកប្រាស់ ដើម្បីបោកបញ្ឆោតយក Like និង Share គេហទំព័រ(Page) របស់ជនខិលខូចតែប៉ុណ្ណោះ។

- ផេកពិតប្រាកដ មានសញ្ញា​ធីកពណ៌ខៀវ ដែលបញ្ជាក់ថាជាគណនីពិត (Verify) ពីក្រុមហ៊ុន Facebook

ក្រោយ​ពីការ​ចែកចាយ​ជុំវិញ​បញ្ហា​នេះ​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department) នៃក្រសួងមហាផ្ទៃ​ បានដាស់​តឿន​ដល់​ពលរដ្ឋ ​អ្នក​ប្រើ​ប្រាស់​ហ្វេសបុក​ទាំងអស់​ ឲ្យ​មានការប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយ ដូចជាការឈ្នះរង្វាន់ផ្សេងៗតាមប្រព័ន្ធ បណ្តាញសង្គម ដូចជា Facebook ឬ វេបសាយ។ អាស្រ័យហេតុនេះ សូមបងប្អូន កុំចុច like ឬ share ផេកក្លែងក្លាយ ព្រោះវាអាចនាំមកនូវផលវិបាកដូចជា:

  • ខាតបង់ពេលវេលា

  • គេអាចប្រមូលយកទិន្នន័យរបស់យើងទៅប្រើប្រាស់ក្នុងការបោកប្រាស់ផ្សេងៗ ដូចជា Vishing (ការតេបោកប្រាស់តាមទូរស័ព្ទ) ជាដើម

  • ការចុច like ឬ share មិនត្រឹមតែជួយផ្សព្វផ្សាយព័ត៌មានមិនពិតនោះទេ ហើយថែមទាំង បង្ហាញថាយើង គាំទ្រការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះផងដែរ។

មួយវិញទៀត សូមបងប្អួនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ចំពោះអ៊ីម៉ែល សារតាមរយៈទូរស័ព្ទដៃ សារតាមរយៈ Facebook ឬក៏តាមកម្មវិធីផ្សេងៗទៀតដែលតម្រូវឲ្យបងប្អួន ចុចលើតំណភ្ជាប់(Link) ដើម្បីចូលទៅផ្លាស់ប្តូរអ៊ីម៉ែល និងពាក្យសម្ងាត់ ព្រោះនេះគឺជាវិធីបោកបញ្ឆោតរបស់ក្រុម Hacker ដើម្បីលួចយកទិន្នន័យរបស់បងប្អូន៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម