ស្លាប់ ៤​នាក់ ក្រោយផ្ទុះអណ្ដូងរ៉ែធ្យូងថ្មភាគខាងត្បូងប្រទេស ចិន

  • 2018-08-07 03:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​កម្មករ ៤​នាក់ ត្រូវ​បាន​សម្លាប់ និង​៩​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​ក្រោយ​មាន​ការ​ផ្ទុះ​នៅ​អណ្ដូង​រ៉ែ​ក្នុង​ខេត្ត Guizhou ប្រទេស ចិនកាល​ពី​យប់​ថ្ងៃ​ចន្ទ។

ហេតុ​ការណ៍​ដ៏​អាក្រក់​នេះ កើត​ឡើង​នៅ​អណ្ដូង​រ៉ែ​ធ្យូង​ថ្ម Zimujia ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Pannan Coal Investment Co,។ យោង​តាម​កាសែត Xinhua ឲ្យ​ដឹង​ថា អាជ្ញាធរ​កំពុង​ធ្វើ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ទាំង​នោះ​ហើយ។ ទោះ​យ៉ាង​ណា​ក៏​ដោយ មូល​ហេតុ​នៃ​ការ​ផ្ទុះ​អណ្ដូង​រ៉ែ​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​ដឹង​នៅ​ឡើយ​ទេ។

គួរ​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​កើត​ឡើង​រយៈ​ពេល​តែ​ប៉ុន្មាន​ខែ​តែ​ប៉ុណ្ណោះ​​ក្រោយ​ពេល​មាន​ការ​ផ្ទុះ​មួយ​នៅ​កន្លែង​រក​រ៉ែ​ដែក​ក្នុង​ខេត្ត Liaoning ដែល​បាន​សម្លាប់​មនុស្ស ១១​នាក់​កាល​ពី​ខែ​មិថុនា៕

ចុចអាន ៖

ប្រភព៖ Reuters   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី