មកស្គាល់សត្វទាំង១០ មានតម្លៃខ្លួនថ្លៃបំផុតលើពិភពលោក

  • 2018-08-08 01:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភព​ផែនដី ពោរពេញ​ទៅ​ដោយ​សត្វ​ដើរ​ដី , សត្វស្លាប និង​សត្វ​ល្អិត​ស្អាតៗ។ ទោះ​បី​ជា​អ្នក​ខ្លាច​សត្វ​ព្រៃ​មួយ​ចំនួន​ដូចជា សត្វ​ខ្លា និង​សត្វ​តោ​ក៏​ដោយ តែ​វា​ជា​សត្វ​ដែល​រាក់ទាក់ ហើយ​មនុស្ស​មួយ​ចំនួន​យក​វា​មក​ចិញ្ចឹម ដូច​សត្វ​ឆ្មា និង​សុនខ​ផង​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា សត្វ​ចិញ្ចឹម​មួយ​ចំនួន​មាន​តម្លៃ​ថ្លៃ​ហួស​ស្មាន រហូត​ដល់​មនុស្ស​ភាគ​ច្រើន​គ្មាន​លទ្ធផល​ទិញ​យក​មក​ចិញ្ចឹម​ទៀត​ផង។

ខាងក្រោម​នេះ​គឺ​ជា​សត្វ​ទាំង១០ ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លើ​ពិភពលោក៖

#១ សត្វ​សេះ Green Monkey មាន​តម្លៃ​ខ្លួន ១៦លានដុល្លារ

ជាទូទៅ វា​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ប្រណាំង​សេះ ហើយ​ក៏​បាន​ឈ្នះ​ជា​ច្រើន​ដង​ផង​ដែរ។

#២ សត្វ​ស្វា De Brazza មាន​តម្លៃ​ខ្លួន​ពី ៧ ០០០ ដល់ ១០ ០០០ដុល្លារ

ពួកវា​មាន​សមត្ថភាព​លាក់​បាំង​ខ្លួន​ដ៏​អស្ចារ្យ ដូច្នេះ​វា​ពិត​ជា​លំបាក​ក្នុង​ការ​កំណត់​ទីតាំង​របស់​ពួកវា។ ពួកវា​រស់​នៅ​ប្រហែល ២២ឆ្នាំ។

#៣ សត្វ​ឆ្មា Savannah មាន​តម្លៃ​ខ្លួន ២៥ ០០០ដុល្លារ

សត្វ​ឆ្មា​ប្រភេទ​នេះ​មាន​ភាព​ស្រស់​ស្អាត​ណាស់ ហើយ​ប្លែក​ខុស​ពី​គេ​ទៀត​ផង។

#៤ សត្វ​គោ Missy មាន​តម្លៃ​ខ្លួន ១,២លានដុល្លារ

វា​មាន​ល្បឿន​លឿន​ខ្លាំង​ណាស់ រហូត​អាច​ឈ្នះ​ជើង​ឯក​ជា​ច្រើន ដូចជា Western Fall National Show North America’s Grand Champion ជាដើម។

#៥ សត្វ​សុនខ Sir Lancelot Encore មាន​តម្លៃ​ខ្លួន ១៥៥ ០០០ដុល្លារ

#៦ សត្វ​សុនខ Tibetan Mastiff មាន​តម្លៃ​ខ្លួន ៥៨២ ០០០ដុល្លារ

វា​គឺ​ជា​សត្វ​សុនខ​គួរ​ឲ្យ​ស្រលាញ់ និង​មាន​តម្លៃ​ថ្លៃ​បំផុត​លើ​ពិភពលោក។ សត្វ​សុនខ​ពូជ​កម្រ​មួយ​នេះ​អាច​មាន​កម្ពស់ ៨០សង់ទីម៉ែត្រ និង​ទម្ងន់ ២២គីឡូក្រាម។

#៧ សត្វ​តោ​សម្បុរ.ស White Lion មាន​តម្លៃ​ខ្លួន ១៣៨ ០០០ដុល្លារ

វា​គឺ​ជា​ពូជ​សត្វ​តោ​ដ៏​កម្រ​បំផុត ដែល​មាន​តែ​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ នៅ​អាហ្វ្រិក​ខាងត្បូង​ប៉ុណ្ណោះ។

#៨ សត្វ​កញ្ចែ Stag Beetle មាន​តម្លៃ​ខ្លួន ៨៩ ០០០ដុល្លារ

វា​គឺ​ជា​សត្វ​ដ៏​ចម្លែក និង​ពូជ​កម្រ​បំផុត​មួយ​នៅ​លើ​ពិភពលោក។ វា​មាន​ទំហំ ៥ ទៅ ៧ សង់ទីម៉ែត្រ​ប៉ុណ្ណោះ។

#៩ សត្វ​សេក Hyacinth Macaw មាន​តម្លៃ​ខ្លួន ១៤ ០០០ដុល្លារ

សត្វ​សេក Macaw នេះ​មាន​ដើមកំណើត​នៅ​ភាគ​ខាងកើត និង​ភាពកណ្ដាល​នៃ​ទ្វីប​អាមេរិក​ខាងត្បូង ហើយ​ជា​ពូជ​សេក Macaw ធំ​បំផុត​នៅ​លើ​ភព​ផែនដី​នេះ។ វា​មាន​ចំពុះ​ដ៏​រឹងមាំ ដើម្បី​ស៊ី​អាហារ​ធម្មជាតិ​របស់​វា ដូច​ជា​គ្រាប់​ធញ្ញជាតិ​ជា​ដើម។ មិនតែប៉ុណ្ណោះ ចំពុះ​ដ៏​រឹងមាំ​របស់​ពួកវា ក៏​អាច​បំបែក​ផ្លែ​ដូង​បាន​ដែរ។

#១០ សត្វ​សេក Palm Cockatoo មាន​តម្លៃ​ខ្លួន ១៦ ០០០ដុល្លារ

Goliath Cockatoo ឬ Palm Cockatoo គឺ​ជា​ពូជ​សត្វ​សេក​សម្បុរ​ខ្មៅ-ក្រហម​ធំ ដែល​មាន​កម្ពស់​ប្រហែល ៥៥ ទៅ ៦០ សង់ទីម៉ែត្រ និង ទម្ងន់ ៩ខាំ ដល់ ២គីឡូក្រាម៕

ចុច​អាន៖

ប្រភព៖ WonderList   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម