តោះ!​ មក​ស្គាល់​ពិធី​ការិនី​ប្រដាល់​ ដែល​ធ្លាប់​តែ​ឮ​សំឡេង​តាម​ទូរទស្សន៍​

  • 2018-08-08 02:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ទស្សនា​ និង​និយម​ប្រដាល់​គុន​ខ្មែរ​មួយ​ចំនួន​ធំ​ ប្រហែល​ស្គាល់​ត្រឹម​កីឡាករ​ រួម​និង​គ្រូ​ប្រដាល់​ប៉ុណ្ណោះ​ ប៉ុន្តែ​ប្រហែល​មិន​ចាំ​សំឡេង​ ឬ​ស្គាល់​មុខ​ពិធី​ការិនី​ប្រកាស​ប្រដាល់​មួយ​ចំនួន​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ។​ បើ​និយាយ​ពី​សំឡេង​ប្រកាស​កីឡាករ​ទៀតសោត ​ស្ដាប់​ទៅ​ច្បាស់​ ម៉ាត់​ៗ​ល្អ​ ប្រហែល​ជា​ក្មេង​ និង​ស្អាត​ហើយ​ ប៉ុន្តែ​ដល់​ពេល​ជួប​ផ្ទាល់​ចង់​ដាច់​ចង្កេះ។​

អ្នក​ស្រី នាង សុចិត្រា​

អ្នក​មីង​ នាង​ សុចិត្រា​ ពិធី​ការិនី​ប្រដាល់​នៅ​សង្វៀន​បាយ័ន​ បាន​ឲ្យ​ដឹង​ថា​ ការងារ​ជា​ពិធី​ការិនី​នេះ​ គឺ​ចាប់​ផ្ដើម​ធ្វើ​ជា​យូរ​មក​ហើយ​ប្រហែល​តាំង​ពី​ ឆ្នាំ​១៩៩០​ មក​ដល់​បច្ចុប្បន្ន​នេះ​តែ​ម្ដង។​ ដើម​ចម​ដែល​ធ្វើ​ឲ្យ​ពិធី​ការិនី​នៅ​ភ្នំពេញ​ខាងលើ​ ចាប់​អាជីព​មួយ​នេះ​ ព្រោះ​ពី​មុន​មក​ជា​អតីត​បុគ្គលិក​នៅ​អគ្គនាយកដ្ឋាន​កីឡា​អំឡុង​ ឆ្នាំ​១៩៨០​ ហើយ​ពេល​នោះ​ត្រូវ​ជិះ​ឡាន​ប្រកាស​កម្មវិធី​លក់​សំបុត្រ​ការ​ប្រកួត​នានា​ជា​ហូរហែ​ផង​ដែរ។​

ពិធី​ការិនី​វ័យ​ ៥៣​ឆ្នាំ​ រួប​នេះ​បន្ថែម​ថា​ ឯកឧត្ដម​ តែម​ ម៉ឺន​ ដោយ​ដឹង​ថា​អ្នក​ស្រី​ចេះ​ធ្លាប់​និយាយ​ និង​ជា​ពិធី​ការិនី​តាម​កម្មវិធី​ធំ​ៗ​មួយ​ចំនួន​ផង​នោះ​ ក៏​សម្រេច​ឲ្យ​ចូល​មួយ​អធិប្បាយ​ប្រដាល់​មក​ដល់​សព្វថ្ងៃ​នេះ​តែ​ម្ដង។​ ឥលូវ​នេះ​អ្នក​ស្រី​បាន​បណ្ដុះ​កូន​ស្រី​ម្នាក់​ទៀត​ គឺ​អ្នក​នាង​ ខែម​ សុជាតា​ ផង​ដែរ​ដើម្បី​ជួយ​ការងារ​អធិប្បាយ​គ្នា​នៅ​សង្វៀន​បាយ័ន​ផង​ដែរ។​

អ្នកនាង ខែម សុជាតា

រំលឹក​ដែរ​ថា​ អ្នក​ស្រី​ នាង​ សុចិត្រា​ ជា​ពិធី​ការិនី​ប្រដាល់​មក​ជា​យូរ​មក​ហើយ​ និង​ធ្លាប់​និយាយ​តាម​ស្ថានីយ​ទូរទស្សន៍​ CTN​ TV5 TV3 អប្សរា​ និង​បច្ចុប្បន្ន​នេះ​កំពុង​និយាយ​នៅ​សង្វៀន​បាយ័ន​ជា​រៀងរាល់​ចុង​សប្ដាហ៍។​ ចំណែក​កូន​ស្រី​ ខែម​ សុជាតា ​បច្ចុប្បន្ន​នេះ​ក៏​កំពុង​ធ្វើ​ជា​ពិធី​ការិនី​នៅ​សង្វៀន​បាយ័ន​ផង​ដែរ​ បន្ទាប់​ពី​ប្ដូរ​ពី​សង្វៀន​ TV5​ ប៉ុន្មាន​ខែ​មុន​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម