ឡៅ​ ចិត្រា​ ចង់​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ ដោយ​មាន​គោល​ដៅ​​ធំ​មួយ...

  • 2018-08-09 02:21:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​ល្បីឈ្មោះ​ ឡៅ​ ចិត្រា​ ពិត​ជា​ចង់​ទៅ​ប្រកួត​នៅ​ឯ​ក្រៅ​ប្រទេស​ ព្រោះ​ចង់​ឲ្យ​បរទេស​ស្គាល់​ពី​គុន​ខ្មែរ​កាន់​តែ​ច្រើន​ថែម​ទៀត​ ដូច្នេះ​ប្រសិន​បើ​អ្នក​រៀបចំ​កម្មវិធី​ណា​ដែល​ចង់​បាន​អាច​ទាក់ទង​មក​ក្លឹប​ ឬ​សហព័ន្ធ។​

ឡៅ ចិត្រា​ ពេលឈ្នះ​ម៉ារ៉ាតុ(ឆ្វេង)

ឡៅ​ ចិត្រា​ ប្រាប់​ឲ្យ​ដឹង​ថា​ បំណង​ធំ​ដែល​ចង់​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ គឺ​បាន​ផ្សព្វផ្សាយ​ពី​គុន​ខ្មែរ​ ណា​មួយ​ចង់​សន្សំ​បទ​ពិសោធ​ឲ្យ​បាន​ច្រើន​ផង​ដែរ​ រួម​ផ្សំ​និង​ចង់​ឃើញ​ទិដ្ឋភាព​ប្រទេស។​ ប្អូន​ប្រុស​ ចន្រ្ទា​ ម្នាក់​នេះ​ មិន​ប្រកាន់​ថា​ប្រកួត​ប្រទេស​ណា​នោះ​ទេ​ ឲ្យ​តែ​គេ​ទាក់ទង​ត្រឹមត្រូវ​ ហើយ​ថ្នាក់​អនុញ្ញាត​ដឹង​តែ​ទៅ​ហើយ។​

ឡៅ ចិត្រា​ ពេលប្រកួតកម្មវិធី Khmer Thai Fight

រំលឹក​ដែរ​ថា​ ឡៅ​ ចិត្រា​ ជា​កីឡាករ​ជម្រើស​រើស​ជាតិ​គុន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​ ហើយ​ជា​អ្នក​ប្រដាល់​ជួរមុខ​របស់​កម្ពុជា​ផង​ដែរ។​ នៅ​ក្រុង​ស្រុក​មិន​ថា​សង្វៀន​ធំៗ​ណា​នោះ​ទេ​ អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​នេះ​តែងតែ​បង្ហាញ​មុខ​ជា​និច្ច​ ដោយ​ឡែក​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស​វិញ​ ធ្លាប់​តែ​ប្រកួត​នៅ​ប្រទេស​ម៉ាឡេស៊ី​ កាល​ពី​ស៊ីហ្គេម​ ឆ្នាំ​២០១៧​ ប៉ុណ្ណោះ៕​

អត្ថបទ៖ នួន ស៊ីណា​