មានជីវិតកម្សត់ តែពូកែរ៉េបញាប់ដូចម៉ាស៊ីនដេរ បេក្ខនារី​នេះឆក់បានប៊ូតុងមាសផុយៗ

  • 2018-08-08 10:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​នៅ​សប្ដាហ៍​ចុង​ក្រោយ​នៃ​វគ្គ​ Guest Judge កម្មវិធី​ America's Got Talent ឆ្នាំ ២០១៨​ បេក្ខនារី​ម្នាក់​បាន​បង្ហាញ​ខ្លួន​លើ​ឆាក​ប្រកួត​ប្រជែង​សមត្ថភាព​ ជាមួយ​ទេពកោសល្យ​រ៉េប​គួរ​ឲ្យសរសើរ។

ក្មេង​ស្រី​វ័យ​ ១៤​ឆ្នាំ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ Flau'jae បាន​អង្រួន​បេះដូង​គណៈកម្មការ​ទាំង​ ៥​នៅ​ពីមុន​យ៉ាង​ខ្លាំង​ដៃ​ ពេល​ច្រៀង​ចម្រៀង​និពន្ធ​ថ្មី​មួយ​បទ​ ស្ដី​ពី​ការ​តស៊ូ​គ្រប់​ឧបសគ្គ​ក្នុង​ជីវិត​របស់​នាង​ អំឡុង​វត្តមាន​លើ​ឆាក AGT។

នាង​បាន​បង្ហើប​រឿងរ៉ាវ​មួយ​ចំនួន​ថា​ ឪពុក​របស់​នាង​គឺ​ជា​អ្នក​ចម្រៀង​រ៉េប​ម្នាក់​ ប៉ុន្តែ​បាន​ស្លាប់​តាំង​ពិ​នាង​មិន​ទាន់​កើត​ម្ល៉េះ។ Flau'jae ថា​នាងគ្មាន​ឱកាស​បាន​ប៉ះ​ ឱប​ និង​និយាយ​ជាមួយ​ឪពុក​របស់​នាង​ទេ។

មុន​ឡើង​ច្រៀង​នាពេល​នេះ​ ក្មេង​ស្រី​រូបនេះ​ក៏​បញ្ជាក់​ច្បាស់ៗ​ថា៖ «គោល​បំណង​ធំ​ក្នុង​ជីវិត​ខ្ញុំ​គឺ​ បន្ត​កេរ្តិ៍ដំណែល​របស់​ឪពុក​របស់​ខ្ញុំ។ ខ្ញុំ​គិត​ថា​គាត់​ស្លាប់​ទៅ​លឿន​ពេក ខ្ញុំ​តែង​គិត​ថា​គាត់​មាន​​ក្ដី​ស្រមៃ​មួយ ហើយ​មិនទាន់​បាន​សម្រេចនៅ​ឡើយ ដូចនេះ​ហើយ​ខ្ញុំ​ចង់​ធ្វើ​រឿង​ទាំង​នោះ​សម្រាប់​គាត់»។

ជាក់ស្ដែង​នៅ​ពេល​ដល់​វគ្គ​បញ្ចេញ​សមត្ថភាព​វិញ​ បេក្ខនារី​រូបនេះ​ក៏​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្មាន​មិន​ដល់​ដែរ​ជាមួយ​ការ​រ៉េប​របស់​នាង។ ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​ការតាំង​ចិត្ត​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​គណៈកម្មការ​កិត្តិយស​ Chris Hardwick ចុច​ប៊ូតុង​មាស​ឲ្យ​នាង​បន្ត​ទៅ​វគ្គ​ផ្សាយ​ផ្ទាល់​តែ​ម្ដង៕

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម