ថត​រូប​តាមទូរសព្ទ​ទេ តែ​លទ្ធផល​រូបថតស្អាត​មិន​ចាញ់កាមេរ៉ា​ទំនើប

  • 2018-08-09 04:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ Channel Youtube PIXEL VILAGE បាន​បង្ហាញ​ពី​បច្ចេកទេស​សាមញ្ញ​ៗ​លើ​ការ​ថត​រូប​ដោយ​ប្រើប្រាស់​កាមេរ៉ា​ទូរសព្ទ ដែល​អាច​ប្រើ​បាន​ភ្លាមៗ​ពេល​ដើរ​កម្សាន្ត​ចង់​ថតរូប​ទុក​ជា​អនុស្សាវរីយ​។

ស្មាតហ្វូន​កាន់​ប្រើ​ស្ទើរ​គ្រប់​ដៃ​ មុខងារ​ចម្បង​ មនុស្ស​ភាគច្រើន​ប្រើ​គឺ​កាមេរ៉ា​នេះ​ឯង​។

ទម្លាប់​ល្អ​គួរ​អនុវត្ត​

  • មាន​ក្រណាត់​ទន់​ៗ​តាម​ខ្លួន​ ងាយស្រួល​ជូត​សម្អាត​ Lens កាមេរ៉ា​ មុន​ពេល​ថតរូប​។
  • លើ​កម្មវិធី​កាមេរ៉ា​ បើក​ដំណើរការ​ បង្ហាញ​បន្ទាត់​ Grid លើ​អេក្រង់​ក្នុង​កម្មវិធី​។
  • ពេល​ថត​ គួរ​ប្រើ​ដៃ​ពីរ​ ដើម្បី​ទប់​លំនឹង​ អាច​ប្រើ​ម្រាមដៃ​ចុច​ប៊ូតុង​ថត​បាន​។

បច្ចេកទេស​ប្រើប្រាស់​ពេល​ថត​

បំពេញ​ប្លង់​ (Fill The Frame)

  • ជ្រើសរើស​ទីកន្លែង​ ជាពិសេស​ផ្ទៃ​ខាងក្រោយ​ Subject គួរ​មាន​ពន្លឺ​អាច​បែកចែក​ពី​ផ្ទៃ​ខាងមុខ​ ងងឹត​បន្តិច​ជួយ​ឲ្យ​ Subject លេចធ្លោ​។
  • ចូល​កៀក​នឹង​ Subject រួច​ថតរូប​ ធ្វើ​យ៉ាង​ណា​ឲ្យ​ Subject បង្ហាញ​បាន​ច្រើន​ក្នុង​ប្លង់​។

ប្រើ​ប្លង់​ក្នុង​ប្លង់​ (Frame Within The frame)

នេះ​សំដៅ​លើ​ការ​កំណត់​ Subject ស្ថិត​នៅ​ចំ​ប្លង់​មាន​រាង​មួយ​ អាច​ជ្រុង​ ឬ​មូល​ ស្ថិត​ក្នុង​ទិដ្ឋភាព​។

Rule Of Third

រូបមន្ត​នេះ​ គឺ​កំណត់​ទីតាំង​ Subject ឲ្យ​ស្ថិត​នៅ​ចំណុច​ប្រសព្វ​ផ្អែក​លើ​បន្ទាត់​ Grid បង្ហាញ​លើ​អេក្រង់​ក្នុង​កម្មវិធី​កាមេរ៉ា​។

Leading Lines

រូបមន្ត​នេះ​ គឺ​កំណត់​ទីតាំង​ Subject ស្ថិត​នៅ​ចំ​កន្លែង​ មាន​បន្ទាត់​ស្រប​ពី​ទិដ្ឋភាព​ជុំវិញ​ ដូចជា​អាគារ​ ជណ្ដើរ​ ឬ​គំនូស​សរ​ក្នុង​ទីលាន​បាល់បោះ​។ នេះ​អាច​បង្កើន​ការ​ចាប់អារម្មណ៍​ នាំ​ចក្ខុ​អ្នក​មើល​សម្លឹង​ទៅ​ Subject បាន​។

The Rule Of Odds

រូបមន្ត​នេះ​ គឺ​កំណត់​ Object មាន​ក្នុង​ប្លង់​ថត​ ជា​ចំនួន​សេះ​ ដូចជា​ ផ្កា​បី​ទង​ ឬ​ប្រាំ​ទង​។

Symmetry

នេះ​សំដៅ​លើ​ធាតុ​ដែល​មាន​លក្ខណៈ​ស៊ី​គ្នា​ ឬ​ស្របគ្នា​ ដោយ​គួរ​កំណត់​ប្លង់​ថត​ មាន​សមាសធាតុ​ក្នុង​ទិដ្ឋភាព​មាន​លក្ខណៈ​ស៊ី​ចង្វាក់​គ្នា​ ស្របគ្នា​ ដូចជា​ដើមឈើ​ដុះ​ជា​ជួរ​ ឬ​ សួន​ផ្កា​ ឬ​ ចន្លោះ​អគារ​ ហើយ​កំណត់​តាម​បន្ទាត់​ផ្ដេក​បង្ហាញ​លើ​អេក្រង់​ក្នុង​កម្មវិធី​កាមេរ៉ា​៕

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ប៊ុនធឿន