ហ្គេម​ថ្មី​បង្កើត​ដោយ​ខ្មែរ​គ្រាន់​តែ​ឃើញ Trailer ក៏​ចាប់​អារម្មណ៍​ដែរ

  • 2018-08-09 02:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បង្កើត​វីដេអូ​គំនូរ​ជីវចល ឬ Animation និង​បង្កើត Game លេង​កម្សាន្ត​ដែល​មាន​ឈ្មោះ​ថា Sil Animation បាន​បង្ហាញ​វីដេអូ Trailer ហ្គេម​ថ្មី​មួយ​​ដែល​មាន​ឈ្មោះ​ថា Angkor Rise of Herose ដែល​មាន​លក្ខណៈ​ប្លែក គួរ​ឲ្យ​ចាប់​អារម្មណ៍។

លោក យក់ ស៊ីវ៉ាល់រី

លោក យក់ ស៊ីវ៉ាល់រី ស្ថាបនិក​បង្កើត​ហ្គេម​មួយ​នេះ​បាន​ប្រាប់ Sabay ថា​បើ​ទោះ​ជា​ហ្គេម​ទាំង​មូល​នៅ​មិន​ទាន់​បាន​បញ្ចប់​ក៏​ដោយ​តែ​លោក​នឹង​បង្ហាញ​ពី​វគ្គ​ដំបូង​នៅ​ក្នុង​ខែ​នេះ។ លោក​បាន​បន្ត​ទៀត​ថា​នៅ​ក្នុង​ហ្គេម​នេះ​ដែរ​ក៏​ត្រូវ​បាន​បញ្ចូល​រូបភាព ភ្លេង សម្លេង Effect តួអង្គ បូក​រួម​ជា​មួយ​វប្បធម៌ ក្បាច់​គុន​ដែល​មាន​លក្ខណៈ​ជា​របស់​ខ្មែរ​ច្រើន។

ទស្សនា​វីដេអូ Trailer ខាង​ក្រោម៖

ចំពោះ​គម្រោង​នេះ​ដែរ​គឺ​ជា​គោល​ដៅ​មួយ ដែល​ក្រុម​របស់​លោក​ចង់​ធ្វើ​នូវ​អ្វី​ដែល​មិន​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក បន្ទាប់​ពី​ការ​ងារ​ដែល​សម្រេច​បាន។ ក្រោយ​ពេល​ធ្វើ​ការ​កែ​សម្រួល​រួច​រាល់ និង​យក​ចិត្ត​ទុក​ដាក់​លោក​នឹង​ធ្វើ​ការ​បង្ហាញ​ពី​ស្នា​ដៃ​ទាំង​មូល​ដាក់​ឲ្យ​អ្នក​ប្រើ​ប្រាស់ ដើម្បី​ធ្វើ​ការ​កែ​តម្រូវ​ក៏​ដូច​ជា​ស្វែង​រក​ការ​សហការ​បន្ថែម​នៅ​លើ​ហ្គេម​នេះ​ទៀត។

រូបភាពគំរូតួអង្គក្នុងហ្គេម

លោក​បន្ថែម​ថា​ហ្គេម​នេះ​ដែល​គឺ​ជា​គម្រោង​ដ៏​ធំ​មួយ និង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​លក្ខណៈ​ស្តង់ដារ​ដែល​អាច​ប្រជែង​ជាមួយ​បរទេស​បាន។ គម្រោង​នេះ​ផង​ដែរ​ក្រុម​របស់​លោក​បាន​ព្យាយាម​ធ្វើ​អស់​រយះ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ដោយ​ធ្វើ​ការ​សម្រិត​សម្រាំង​យ៉ាង​ល្អ​បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​លើ​គម្រោង​មុនៗ។

រូបភាពគំរូតួអង្គក្នុងហ្គេម

មុន​ពេល​ដាក់​បង្ហាញ​ហ្គេម​នេះ ក្រុម​បង្កើត​វីដេអូ​គំនូរ​ជីវចល ឬ Animation និង​បង្កើត Game លេង​កម្សាន្ត​នេះ បាន​បង្កើត​គំនូរ​ជីវចល​ដែល​មាន​ឈ្មោះ​ថា " យក្ស​តូច " បាន​ចំនួន​ពីរ​វគ្គ​រួច​មក​ហើយ រួម​ទាំង​គម្រោង​ផ្សេង​ៗ​ជា​ច្រើន​ទៀត៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទបន្ត៖

អត្ថបទ៖ ម៉េងងី