បុគ្គលិកដឹក​ជញ្ជូន​អីវ៉ាន់​ម្នាក់​លួច​យន្តហោះ​បើក​រត់ តែ​លទ្ធផល​អាណោច​អាធ័ម (វីដេអូ)

  • 2018-08-12 02:49:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​អាកាសចរណ៍​ម្នាក់​មាន​អាយុ​២៩​ឆ្នាំ​បាន​ប៉ង​ធ្វើ​អត្តឃាត​ ដោយ​បញ្ជា​យន្តហោះ​ទទេ​មួយ​ពី​អាកាសយានដ្ឋាន​នៅ​ទីក្រុង​ស៊ីតថល​ សហរដ្ឋអាមេរិក ហើយ​បាន​ហោះ​ហើរ​រយៈពេល​១ម៉ោង ប្រដេញ​ដោយ​យន្តហោះ​ចម្បាំង F-15 មុន​ពេល​ដែល​​​បុគ្គលិក​នោះ​​បុក​នឹង​កោះ​ផ្ទុះ​ស្លាប់។ នេះ​បើ​តាម​ Channel News Asia ទើប​បាន​ចុះ​ផ្សាយ​ថ្ងៃ​នេះ។

បុគ្គលិក​ក្រុមហ៊ុន​ Horizon ឈ្មោះ លោក Richard Russell បាន​ឆ្លងឆ្លើយ​ជាមួយ​​អ្នក​គ្រប់គ្រង​ដែន​អាកាស​ថា លោក​ជា​មនុស្ស​ខូចចិត្ត និង បាន​សុំទោស មុន​ពេល​យន្តហោះ​ Bombardier Q400 ហោះ​ទៅ​បុក​កោះ​​ តែ​មិន​បណ្ដាល​ឲ្យ​​អ្នក​ផ្សេង​មាន​​របួស​ឡើយ។

អ្នក​ឃើញ​ថត​វីដេអូ​ក្នុង​ហេតុការណ៍​នោះ​និយាយ​ថា ដំបូង​លោក​ស្មាន​តែ​យន្តហោះ​ គេ​រៀន​បើក​សាកល្បង។ លោក​បាន​បន្ថែម​ថា យន្តហោះ​នោះ​ហោះ​ទាប​មែនទែន ប្រហែល​តែ​៣០​ម៉ែត្រ​ប៉ុណ្ណោះ​ ពី​ផ្ទៃ​ទឹក។

លោក Gary Beck អគ្គនាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន Horizon បាន​និយាយ​ថា "តាម​យើង​ដឹង គាត់​គ្មាន​​ប័ណ្ណ​បើកបរ​យន្តហោះ​ទេ។ យន្តហោះ​ដឹក​អ្នក​ដំណើរ​មាន​ម៉ាស៊ីន​ស្មុគស្មាញ​ណាស់... គ្មាន​យោបល់​​ថា​តើ​គាត់​មាន​បទពិសោធន៍​បើក​យន្តហោះ​នេះ​តាម​របៀប​ណា"។

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម