គូស្នេហ៍តារាហុងកុង Kevin និង Grace ដឹកដៃគ្នាចូលរោង​ការហើយ ឯភ្ញៀវចូលរួមសុទ្ធតែតារា TVB

  • 2018-08-13 05:00:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចាប់​ដៃគ្នា​សាង​សេ្នហា​អស់​រយៈ​ពេលជាង​ ៣​ឆ្នាំ​មក​ ពេល​នេះ​គូស្នេហ៍​តារា​សម្ដែង​ Kevin Cheng និង​ Grace Chan បាន​រៀបការ​នឹង​គ្នា​ជាស្ថាពរ​ហើយ​កាលពីថ្ងៃទី ១២ ខែសីហា ក្រោម​អំណរ​សាទរ​ពី​មិត្តភ័ក្ដិ​ ញាតិមិត្ត​ និង​អ្នក​គាំទ្រ​ជា​ច្រើន។

តារា​ប្រុស​វ័យ​ ៤៩ឆ្នាំ​ និង​តារា​ស្រី​វ័យ​ ២៧​ឆ្នាំ​នេះ​​បាន​ភ្ជាប់​ចំណងអាពាហ៍ពិពាហ៍​នឹង​គ្នា​យ៉ាង​ផ្អែមល្ហែម​នៅ​ថ្ងៃ​នេះ​ នៅ​កោះ​បាលី​ ដោយ​មាន​ការ​ចូលរួម​ពី​មិត្តភ័ក្ដិ​ និង​សាច់ញាតិ​បងប្អូន​ជា​ច្រើន។

អំឡុង​ពេល​កាន់​ដៃ​គ្នា​សច្ចា​នៅ​ចំពោះ​មុខ​អ្នក​គ្រប់​គ្នា​ដែល​បាន​ចូលរួម​ក្នុង​ពិធី​មង្គល​ គូស្នេហ៍​វ័យ​ខុសគ្នា ២២ឆ្នាំ​នេះ​​បាន​សម្រក់​ទឹកភ្នែក​ ហើយ​ Kevin បាន​ប្រាប់​ទៅ​ប្រពន្ធ​ថា៖ «បង​នឹង​មើល​ថែរក្សា​អូន​អស់​មួយ​ជីវិត បង​ស្រឡាញ់​អូន»។

ងាក​មក​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម​វិញ​ សង្កេត​ឃើញ​ថា​ម្នាក់ៗ​មាន​ទឹក​មុខ​រីករាយ​ណាស់​ ហើយ​ភាគ​ច្រើន​សុទ្ធតែ​តារា ជាពិសេស​តារា​របស់​ទូរទស្សន៍​ TVB។ អ្នក​ទាំង​នោះ​រួមមាន៖ Kenneth Ma​, Natalie Tong, Stephen Wong, Jazz Lam, Wayne Lai, Michael Tong, Ben Wong, Raymond Cho និង​តារា​ផ្សេង​ទៀត​ជា​ច្រើន៕

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី