គួរ​ទិញ Lens ឬកាមេរ៉ា​ថ្មី​? ហេតុផល ៣ នេះ ល្ម​ម​ឲ្យអ្នក​សម្រេច​ចិត្ត​បាន​ល្អ

  • 2018-08-14 10:31:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា​ និង​ Lens មាន​មុខងារ​ប្រើប្រាស់​ក្នុង​ការ​ផលិត​រូបភាព​ ឬ​វីដេអូ​។ កាមេរ៉ា​ និង Lens ចេញ​ម៉ូដែល​ថ្មីៗ បំពាក់​បច្ចេកវិទ្យា​ចុងក្រោយ​ស្ទើរ​រាល់​ឆ្នាំ​។ បើ​អ្នក​មិន​ទាន់​មាន​ប្រើ​ មិន​សូវ​ពិបាក​គិត​។ ប៉ុន្តែ​បើ​មាន​អាច​ពិបាក​គិត​ ដោយ​គួរ​ឡើង​ស៊េរី​ Lens ឬ​កាមេរ៉ា​។ នេះ​ហេតុផល​ អ្នក​ថតរូប​អាជីព​ភាគច្រើន​ ជ្រើសរើស​ការ​វិនិយោគ​ Lens បន្ត​ ជាង​តួ​កាមេរ៉ា​។

១) ប្រើប្រាស់​បាន​យូរ​ជាង​

Lens អាច​ប្រើ​បាន​យូរ​ឆ្នាំ​ បើ​មាន​ការ​ថែទាំ​បាន​ល្អ​ ប៉ុន្តែ​កាមេរ៉ា​ខុសគ្នា​។ បច្ចេកវិទ្យា​ទាំង​លើ​កាមេរ៉ា​ និង​ Lens មិន​សូវ​មាន​​អាប់​ដេត​ច្រើន​នោះ​ទេ​។ បើ​តួ​កាមេរ៉ា​​ មាន​មុខងារ​ប្រើ​គ្រប់គ្រាន់​ ដូចជា​មិន​មាន​ហេតុផល​គួរ​ផ្លាស់ប្ដូរ​ថ្មី​នោះ​ទេ​។ បើ​វិនិយោគ​លើ​ Lens កម្រិត​ចុង​ក្រោយ​ អាច​ប្រើ​បាន​កាន់​តែ​យូរ​ឆ្នាំ​ និង​ពេញចិត្ត​ចំពោះ​លទ្ធផល​។

២) អាច​ប្រើ​លើ​តួ​កាមេរ៉ា​ផ្សេង​បាន​

ម្ចាស់​កាមេរ៉ា​មិន​តិច​ទេ​ មាន​កាមេរ៉ា​មួយ​ ខណៈ​មាន​ Lens ពីរ​ ឬ​បី​ដូចជា​ Zoom Lens ឬ​ Prime Lens។ Lens អាច​ប្រើ​បាន​ជាមួយ​តួ​កាមេរ៉ា​ភាគច្រើន​ មិន​ថា​អ្នក​ទិញ​ ឬ​ជួរ​ ព្រម​ទាំង​អាច​នៅ​ជាមួយ​អ្នក​រាប់​ឆ្នាំ​ អាច​បន្ត​ដល់​តួ​កាមេរ៉ា​ថ្មី​បាន​ផង​ដែរ​។

៣) អាច​ជួល​បង្កើន​ចំណូល​

អ្នក​ថតរូប​ជាច្រើន​ បាន​វិនិយោគ​លើ​កាមេរ៉ា​តម្លៃ​ថ្លៃ​ៗ ពិបាក​ក្នុង​ការ​ជួល​ចេញ​ ដោយ​បារម្ភ​ធូលី​ដី​ ចូល​យារ​យី​ ជាពិសេស​ Sensor ដែល​ជា​បេះដូង​របស់​កាមេរ៉ា​។ Lens អាច​ងាយស្រួល​ជួល​ចេញ​ជាង​តួ​កាមេរ៉ា​ បើ​អ្នក​វិនិយោគ​លើ​កែវ​ Lens ល្អ​​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

អត្ថបទ៖ ប៊ុនធឿន