ភាគថ្មីរឿង "Train To Busan” ចាប់ផ្ដើមដំណើរការថតហើយ
- 2018-08-14 02:19:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាគថ្មីរឿង "Train To Busan” ចាប់ផ្ដើមដំណើរការថតហើយ
ចន្លោះមិនឃើញ
ខ្សែភាពយន្តភាគថ្មីរបស់រឿង "Train To Busan” បច្ចុប្បន្នកំពុងចាប់ផ្ដើមគម្រោងដំណើរការថតហើយ នេះបើតាមអ្នកតំណាងរបស់អ្នកដឹកនាំរឿង Yeon Sang Ho បានបញ្ជាក់កាលពីថ្ងៃទី ១៣ ខែសីហានេះ។
ខ្សែភាពយន្តក្រោយនេះ នឹងត្រូវជួបវីរុសហ្សំប៊ីដូចរឿងមុនដែរ ខុសគ្នាត្រង់ថា លើកនេះវីរុសទាំងនោះបានសាយភាយពាសពេញប្រទេសកូរ៉េតែម្ដង មិនមែនត្រឹមតែក្រុងប៊ូសាននោះទេ។
បើតាមអ្នកតំណាងរូបនេះ បានបញ្ជាក់ថា៖ "ពួកយើងកំពុងរៀបគម្រោងនឹងចាប់ផ្ដើមថតរឿងក្រោយនេះនៅពាក់កណ្ដាលឆ្នាំក្រោយនេះ។ ពួកយើងនៅមិនទាន់បានរកតួអង្គនៅឡើយទេ ដូច្នេះហើយ យើងកំពុងនៅរៀបចំអ្វីៗដើម្បីឲ្យមានលក្ខណៈខុសប្លែកពីមុន"។
គួរបញ្ជាក់ បើតាមអ្នកតំណាងរូបនេះ បានបន្ថែមថា អ្នកដឹកនាំរឿងមិនមានគម្រោងយកតួអង្គចាស់ដើម្បីឲ្យសម្ដែងក្នុងរឿងថ្មីនេះទេ៕