រូបចម្លាក់កូនក្មេងនៅហ្វូគូស៊ីម៉ា រងការរិះគន់ដូចព្យុះ ព្រោះហេតុផលមួយ

  • 2018-08-14 02:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ចម្លាក់​កូន​ក្មេង​ពាក់​អាវ​ការពារ ដែល​ត្រូវ​បាន​ដំឡើង​នៅ​ជិត​ស្ថានីយ ហ្វូគូស៊ីម៉ា JR បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់ និង​សម្ដែង​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ពី​ពលរដ្ឋ​ជប៉ុន។

ទស្សន​រិះគន់​ជា​ច្រើន ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម Twitter ស្នើ​សុំ​ឲ្យ​ដក​រូប​ចម្លាក់​នេះ​ចេញ ព្រោះ​វា​ហាក់​ដូច​ជា​មាន​ន័យ​ថា ប្រជាជន​ហ្វូគូស៊ីម៉ា​ទាំង​អស់​ត្រូវ​តែ​ពាក់​ឧបករណ៍​ការពារ​ដើម្បី​រស់​រាន​មាន​ជីវិត ក្រោយ​ហេតុការណ៍​ដ៏​អាក្រក់​ដែល​បំផ្លិច​បំផ្លាញ​រោង​ចក្រ​នុយក្លេអ៊ែរ​កាល​ពី​ឆ្នាំ ២០១១។ លើស​ពី​​នេះ​ទៀត ពួកគេ​គិត​ថា រូប​ចម្លាក់​នេះ​ហាក់​ដូច​ជា​មើល​ងាយ​មក​លើ​ប្រជាជន​ក្នុង​តំបន់ ថា​មិន​អាច​រស់​នៅ​បាន​ដោយ​គ្មាន​ឧបករណ៍​ការពារ។

យ៉ាង​ណា​មិញ លោក Kenji Yanobe ដែល​ជា​អ្នក​បង្កើត​រូប​ចម្លាក់​នេះ​ឡើង បាន​ចេញ​មុខ​សុំ​ទោស​ក្នុង​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ សម្រាប់​ការ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត ហើយ​លោក​នឹង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​បន្ត​ទៀត​ជុំវិញ​ការ​ស្នើ​សុំ​ឲ្យ​ដក​រូប​នេះ​ចេញ៕

ចុចអាន ៖

ប្រភព៖ JapanToday   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី