​ត្រៀមៗ! ដឹងទីតាំងផ្សារទំនើបលំដាប់ៗ៣កន្លែង កំពុងបំបែកខ្លួនទៅតាមខេត្ត-ក្រុង

  • 2018-08-14 09:08:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅកាត់ថា (CDC) បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ដល់​ក្រុមហ៊ុន​សាងសង់​ផ្សារ​ទំនើប​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម។ គម្រោង​ចំនួន៣នេះ បាន​ប្រកាស​សាងសង់​នៅ​ខេត្ត​សៀមរាប និង​ក្រុង​ប៉ោយប៉ែត រួម​ទាំង​រាជ​ធានី​ភ្នំពេញ ដែល​មាន​ទីតាំង​ដូចជា​​​​​​៖

១. ផ្សារម៉ាក្រូ​នៅ​ខេត្ត​សៀមរាប

ក្រុមហ៊ុន Makro (Cambodia) Company Limited នឹង​​បង្កើត​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ (ផ្សារម៉ាក្រូ) ទី២ លក់ទំនិញភាគច្រើនពីប្រទេសថៃ នៅ​ខេត្តសៀមរាប​ បន្ទាប់បើកទី១ ដោយជោគជ័យកាលពីឆ្នាំ២០១៧។ ​គម្រោង​​នេះ ​មាន​ទីតាំង​​នៅ​ភូមិ​គោកត្នោត ឃុំ​​កន្តែក ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប ជាមួយចុះ​បញ្ជី​នូវ​ទុន​វិនិយោគ​ប្រមាណ​ជាង ១៨លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១៧៩​កន្លែង។

២. ​ផ្សារ​ទំនើប​នៅ​ក្រុង​ប៉ោយប៉ែត​

រូបតំណាង

ក្រុមហ៊ុន MOONMA HENG CO., LTD សាងសង់​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម “ផ្សារទំនើប” ​និង​សណ្ឋាគារ​លំដាប់​ផ្កាយ៤។ គម្រោង​វិនិយោគ​នេះ មាន​ទីតាំង​ស្ថិត​នៅភូមិ​ក្បាល​ស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជាមួយ​ទុន​វិនិយោគ​ជាង ៦៨,២៩​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ៨៣៦​កន្លែង។

៣. គម្រោង​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​

ក្រុមហ៊ុន YUNNAN SHENGMAO INVESTMENT (CAMBODIA) CO.,LTD បាន​ប្រកាស​បើកការដ្ឋាន​សាងសង់​​​មជ្ឈ​មណ្ឌល​​ពាណិជ្ជកម្ម TRIUMPH កម្ពុជា។​ គម្រោង​​នេះ មាន​​ទីតាំង​​វិនិយោគ​​ស្ថិតនៅ​​ភូមិ​​បឹង​​សាឡាង សង្កាត់​​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ មាន​ទុន​ចុះ​បញ្ជី​​​វិនិយោគ​​ចំនួន ៩៩​​​លាន​​ដុល្លារ​​អាមេរិក និង​អាច​​​បង្កើត​​​ការងារ​​​បាន​​ចំនួន ១ ១០១​កន្លែង។

រូបភាពផ្ដល់ឲ្យ

ដោយឡែក​គម្រោង​វិនិយោគ​​​ទាំង​ស្រុង​ នឹង​ចំណាយ​ រហូត​ដល់ ​១ពាន់លានដុល្លារ ខណៈ​ដំណាក់​កាល​ដំបូង​​នឹង​សាង​សង់​រួច​នៅ​ចុង​ឆ្នាំ​ ២០១៩ និង​គ្រោងបញ្ចប់​រួច​រាល់ នៅ​ចុង​ឆ្នាំ២០២០៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម