មក​មើល​ការ​វិវត្តន៍​នៃ​បាល់ Champions League

  • 2018-08-15 12:24:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​វត្ថុ​ផ្សេង​ទៀត​ដែរ​ក្នុង​បាល់ទាត់ បាល់​ Champions League ក៏​ត្រូវ​បាន​ផ្លាស់ប្ដូរ​ជា​ច្រើន​លើក​ច្រើន​សា តាំង​ពី​ពេល​ដែល​កម្មវិធី​មួយ​នេះ​ត្រូវ​បាន​កែ​ទម្រង់​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ ១៩៩២ មក។ ដោយ Addidas ទើប​ធ្វើ​ការ​បញ្ចេញ​ជា​ផ្លូវ​ការ​នៃ​បាល់​ថ្មី​សម្រាប់ Champions League ២០១៨/១៩ អត្ថបទ​នឹង​លើក​ឡើង​អំពី​ការ​វិវត្តន៍​មួយ​នេះ។

តាំង​ពី​ឆ្នាំ ១៩៩២ បាល់ Champions League ច្រើន​ត្រូវ​បាន​ច្នៃ​ម៉ូត និង​ផលិត​ដោយ Addidas។ ទោះ​ជា​យ៉ាង​ណា ក៏​មាន​រដូវ​កាល​ខ្លះ Nike បាន​ទទួល​ភារកិច្ច​ទាំង​នេះ។ ពី​រដូវ​កាល ១៩៩៨/១៩៩៩ ដល់ ២០០០/២០០១ បាល់​ Champions League ត្រូវ​បាន​ច្នៃ​ម៉ូត និង​ផលិត​ដោយ Nike។

ការ​ច្នៃ​ម៉ូត​បាល់ ត្រូវ​បាន​មើល​ឃើញ​ថា មាន​ភាព​ស្រដៀង​គ្នា​។ ទោះ​ជា​យ៉ាង​ណា ពណ៌​បាល់ តែង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ជា​ញឹកញាប់។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ ដែល​បង្ហាញ​អំពី​ការ​វិវត្តន៍​នៃ​បាល់ Champions League៖

ខាង​ក្រោម​គឺ​បាល់​ដែល​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង Champions League ២០១៨/១៩៖៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម