មិន​ចង់​រថយន្ត​ស៊ីសាំង អនុវត្ត​ស្នៀត​បើកបរ​ ៧ ចំណុចនេះ អាច​ដឹង​លទ្ធផលភ្លាមៗ

  • 2018-08-16 03:28:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​មាន​ម៉ាស៊ីន​ច្រើន​ជាង​ពីរ​ ត្រូវការ​ចំហេះ​ប្រេងសាំង​ច្រើន​ ដើម្បី​ដំណើរការ​ ហើយ​ទម្លាប់​បើកបរ​មិន​ល្អ​ អាច​បន្ថែម​កម្រិត​ប្រើប្រាស់​ប្រេងសាំង​កាន់​តែ​ច្រើន​។

១) បើក​ម៉ាស៊ីន​ត្រជាក់​ទាំង​មិន​ត្រូវការ​

ម៉ាស៊ីន​ត្រជាក់​ អាច​ឲ្យ​អ្នក​មាន​ផាសុកភាព​អំឡុង​ពេល​បើកបរ​ តែ​ក៏​ទាក់ទង​នឹង​ការ​ចំណាយ​។ បើ​យោង​តាម​ AA ម៉ាស៊ីន​ត្រជាក់​ចំណាយ​កម្រិត​ប្រេងសាំង​ច្រើន​ ពេល​បើក​​ក្នុង​ល្បឿន​យឺត​​ក្នុង​ក្រុង​ដែលផ្លូវ​កក​ស្ទះច្រើន​ ដូចនេះ​បើ​អាច​​គួរ​ចំហ​​បង្អួច​ អំឡុង​ពេល​បើកបរ​ក្នុង​ក្រុង​ ខណៈ​ប្រើ​ម៉ាស៊ីន​ត្រជាក់​​នៅ​ពេលបើក​ផ្លូវ​ក្រៅ​ក្រុង​។

២) មាន​ Cruise Control តែ​មិន​ខ្វល់ខ្វាយ​ប្រើប្រាស់​

ប្រព័ន្ធ​ Cruise Control (បើ​មាន​) អាច​ជួយ​រក្សា​ល្បឿន​រថយន្ត​ឲ្យ​នៅ​ថេរ​ អាច​ឲ្យ​ជើង​បាន​សម្រាក​ និង​បន្ថយ​កម្រិត​ប្រើប្រាស់​ប្រេងសាំង​មិន​ចាំ​បាច់​។

៣) បន្ថែម​ទម្ងន់​ក្នុង​រថយន្ត​

ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​ ព្យាយាម​កាត់​បន្ថយ​ទម្ងន់​សមាសធាតុ​នានា​ចេញ​រថយន្ត​ ដើម្បី​បន្ថយ​បន្ទុក​របស់​ម៉ាស៊ីន​។ ដូចនេះ គួរ​រក្សា​សម្ភារៈ​ចាំ​បាច់​បំផុត​ ក្នុង​រថយន្ត​ ។

៤) បើក​កៀក​រថយន្ត​ដទៃ​ពេក

មិន​ត្រឹម​តែ​គ្រោះថ្នាក់​នោះ​ទេ​ តែ​ជើង​អ្នក​នឹង​រក្សា​នៅ​លើ​ហ្វ្រាំង​ ត្រៀម​ប្រតិកម្ម​នឹង​បម្លាស់ទី​រថយន្ត​ខាង​មុខ​។ បើ​ទុក​ចន្លោះ​ធំ​ ពី​រថយន្ត​ខាង​មុខ​ អ្នក​អាច​បន្ធូរ​សំពាធ​លើ​ហ្គែរ​បាន​ ធ្វើ​ឲ្យ​ល្បឿន​ធ្លាក់​ចុះ​ បើកបរ​សន្សឹម​ៗ។

៥) បើកបរ​ប្រញិបប្រញាប់​

បើ​មាន​ការ​ណាត់​ជួប​សំខាន់​នានា​ គួរ​ត្រៀម​ខ្លួន ទៅ​មុន​ពេលវេលា​កំណត់​ ច្រើន​នាទី​ ដើម្បី​កុំ​ឲ្យ​ការ​បើកបរ​ ប្រញិបប្រញាប់​ ហើយ​អ្នក​អាច​បន្ធូរ​អារម្មណ៍​ បើកបរ​ក្នុង​ល្បឿន​យឺត​បាន​។

៦) បញ្ឆេះ​រថយន្ត​ចោល​ (កម្ដៅ​ម៉ាស៊ីន​)

ការ​បញ្ឆេះ​ម៉ាស៊ីន​ គោលបំណង​កម្ដៅ​ម៉ាស៊ីន​ ឬ​រង់ចាំ​នរណា​ម្នាក់​ មិន​ផ្ដល់​ផល​ល្អ​ចំពោះ​កម្រិត​ប្រេងសាំង​នោះ​ទេ​ ព្រោះ​រថយន្ត​ក៏​កម្ដៅ​ម៉ាស៊ីន​ អំឡុង​ពេល​បើកបរ​ផង​ដែរ​។

៧) មើល​រំលង​ការ​ថែទាំ​បឋម​

សេវាកម្ម​ថែទាំ​ អាច​ជួយ​ធានា​រថយន្ត​ឲ្យ​ដំណើរការ​បាន​ល្អ​ប្រសើរ​ ដូចជា​ការ​ផ្លាស់ប្ដូរ​ប្រេង​ និង​បន្ថែម​ខ្យល់​បាន​គ្រប់គ្រាន់​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ cartell   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម