អស់​ស្ទះ! Ariana Grande និង James Corden លើកយក​ចម្រៀង ១៣បទមកសម្ដែងរឿង​ "Titanic"

  • 2018-08-16 07:18:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Ariana Grande និង​ពិធី​ករ James Corden បាន​ចាប់​ដៃ​គ្នា​សម្ដែង​ឈុត​ឆាក​ស្នេហា​រវាង​តួអង្គ Rose និង Jack កាល​ពី​ថ្ងៃ​ច័ន្ទ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍ និង​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង។

ក្នុង​កម្មវិធី​នោះ​ដែរ តារា​ចម្រៀង Ariana Grande តុបតែង​ខ្លួន​ជា​តួអង្គ Rose និង​ពិធី​ករ James Corden តុបតែង​​ជា​តួអង្គ Jack ច្រៀង​ឆ្លងឆ្លើយ​សាសង​គ្នា​ គួរ​ឲ្យ​ជក់ចិត្ត​ជា​ខ្លាំង។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​ថា រាល់​បទ​ចម្រៀង​ដែល​ច្រៀង​សម្ដែង​ក្នុង​រឿង "Titanic” នេះ​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ជា​បទ​ចម្រៀង​ផ្សេង​ៗ​គ្នា​ទាំង​អស់។

បទ​ចម្រៀង​ដែល​ជ្រើសរើស​យក​មក​ច្រៀង សម្ដែង​ក្នុង​រឿង​មួយ​នេះ​ទាំង​ប៉ុន្មាន​សុទ្ធ​សឹង​តែ​ជា​បទ​ល្បីៗ​កំពុង​ពេញ​និយម ក្នុង​នោះ​មាន​ដូច​ជា​បទ "Just Dance” របស់​តារា​ចម្រៀង Lady Gaga, “Steal My Girl” របស់ One Direction និង​ "Shape Of You” របស់ Ed Sheeran ជា​ដើម៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា