៧ ហេតុផល អាច​ផ្លាស់ប្តូរ​​រឿង​គ្រប់យ៉ាង បើអ្នក​​មិនយក​ទូរសព្ទ​តាមខ្លួន

  • 2018-08-17 02:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ស្ទើរតែ​ជា​ឧបករណ៍​មាន​តម្រូវ​ការ​ក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ​ទាំង​សម្រាប់ការ​ទំនាក់ទំនង​ ថតរូប​ ឬ​ស្ដាប់​តន្ត្រី​។ ចុះ​ បើ​មិន​មាន​វត្តមាន​ស្មាតហ្វូន​ក្នុង​ដៃ​ នឹង​ទៅ​ជា​យ៉ាង​ណា​?

  • បង្ហាញ​ខ្លួន​បាន​កាន់​ច្រើន​៖ ពេល​ណាត់​ជួប​មិត្តភក្ដិ​នានា​ បែរ​ជា​អង្គុយ​អូស​ចុះ​ឡើង​ កាត់ត​រូប​ទុក​បង្ហោះ​លើ​បណ្តាញ​សង្គម​ទៅ​វិញ​។ បើ​មិន​មាន​ស្មាតហ្វូន​ អាច​បង្ហាញ​ការ​ចាប់អារម្មណ៍ និង​បង្កើន​ទំនាក់ទំនង​បាន​កាន់​តែ​ច្រើន​។

  • ធ្វើ​ការងារ​បាន​កាន់​តែ​ច្រើន​៖ មាន​ស្មាតហ្វូន​ចំណាយ​ពេល​អូស​មើល​ Notification ឬ​សារ​នានា​។ បើ​អត់​មាន​នឹង​មាន​ពេលវេលា​ធ្វើការ​កាន់​តែ​ច្រើន​ មិន​មាន​អ្វី​រំខាន​។

  • ការ​ទំនាក់ទំនង​កាន់​តែ​ល្អ​ និង​ត្រឹមត្រូវ​៖ មិន​មាន​ Whatsapp, Messenger ឬ Telegrams អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ប្រុងប្រយ័ត្ន​ក្នុង​ការ​បង្កើត​មិត្តភក្ដិ​ថ្មី​ បើ​មាន​នឹង​ជា​មិត្តភក្ដិ​ល្អ​។

  • ស្ថិត​ក្នុង​ទីប្រជុំជន​ កាន់​តែ​មាន​ន័យ​៖ មិន​មាន​ស្មាតហ្វូន​ក្នុង​ហោប៉ៅ​ អូស​មើល​នេះ​មើល​នោះ​ នេះ​អាច​ជំរុញ​ខ្លួន​អ្នក​ជួប​ជជែក​ជាមួយ​មនុស្ស​ថ្មី​ៗ។

  • កាត់បន្ថយ​អារម្មណ៍​រំភើប​៖ កាន់​ស្មាតហ្វូន​តិច​ៗ បើក​មើល​សារ​ ឬ​ Notification ថ្មី​ ដូច​កំពុង​ទន្ទឹង​រង់ចាំ​អ្វី​មួយ​ ទាំង​មិន​សូវ​ផ្ដល់​ជា​ប្រយោជន៍​ខ្លាំង​។ បើ​មិន​មាន​ស្មាតហ្វូន​ អារម្មណ៍​បែប​នេះ​នឹង​លែង​មាន​ទៀត​ហើយ​។

  • បង្ខំ​ប្រើ​ Laptop សម្រាប់​ការងារ​ស្ទើរ​គ្រប់​យ៉ាង​៖ សម្រាប់​ការ​ទំនាក់ទំនង​ ស្ដាប់​តន្ត្រី​ មើល​ Youtube អ្នក​ប្រាកដ​ជា​ទាញ​ Laptop មក​ប្រើ​។​ អ្នក​ប្រហែល​ជា​មិន​យក​ Laptop តាម​ខ្លួន​នោះ​ទេ​ ដោយសារ​ធ្ងន់​ និង​អ៊ីនធឺណិត​មាន​កំណត់​។​

  • បង្កើន​ការ​អាន​៖ ជំរុញ​អ្នក​អាន​សៀវភៅ​បាន​ច្រើន​ (បើ​មាន​ចំណូល​ចិត្ត​) ពេល​សល់​ពេលវេលា​មិន​ដឹង​ធ្វើ​អ្វី​។

វត្តមាន​ស្មាតហ្វូន​ ធ្វើ​ឲ្យ​ជីវិត​ងាយស្រួល​ អនុវត្ត​កិច្ចការ​នានា​បាន​ឆាប់​រហ័ស​។ ស្មាតហ្វូន​ ជា​ Tools ប្រើប្រាស់​ គួរ​មាន​ការ​គ្រប់គ្រង​បាន​ល្អ​ កុំ​ចំណាយ​ពេល​ច្រើន​ពេក​លើ​នោះ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ medium   ប្រែ​សម្រួល៖ ប៊ុនធឿន