លេងភ្លេច​ខ្លួន​​ប្រយ័ត្ន​នាំ​ទុក្ខ​ ​មក​ដឹង​របៀប​លុប​កម្មវិធី​ទស្សន៍​ទាយ​ផ្សេងៗ​លើ Facebook

  • 2018-08-17 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ធ្លាប់​ឃើញ​គេ​លេង ឬ​លេង​ដោយ​ខ្លួនឯង​នូវ​ប្រភេទ​ហេ្គមទស្សន៍​ទាយ​ស្រដៀង​នឹង​រូបភាព​ទេ​? មាន​វិធី​សាស្រ្ត​ជា​ច្រើន​ដែលគេ​អាច​ចូល​លួច​គណនីហ្វេស​បុករបស់​អ្នក​បាន ប៉ុន្តែ​ថ្មីៗ​នេះ​គេ​រក​ឃើញ​វិធីសាស្ត្រ​មួយ​ថ្មី​ទៀត​ជា​ហ្គេម​ទស្សន៍​ទាយ​​​ដែលគេ​បន្លំ​ដើម្បី​អាច​ចូល​​លួច​គណនី​ហ្វេស​បុក​​របស់អ្នកបាន​​ដែលគេ​ថា Phishing។

នៅ​ពេល​អ្នក​លេង នោះ​វា​ទាម​ទារ​ឲ្យ​ភ្ជាប់​ជាមួយ​ហ្វេកប៊ុក ដែល​គេ​ហៅ​ថា Access Token របស់​គណនី​អ្នក (​មាន​ន័យ​ស្មើ​នឹង Username/Password របស់​អ្នក) ​ដែល​ជា​ល្បិច​បញ្ឆោត​ឲ្យ​បញ្ចូល​ឈ្មោះ និង​ពាក្យ​សម្ងាត់​ដោយ​ប្រយោល។ និយាយ​ឲ្យ​ខ្លី អ្នក​ប្រគល់ទាំង Username/Password នោះ​ឲ្យ​គេ​ដោយ​ខ្លួន​ឯង។

ដូច​នេះ អ្នក​គួរ​តែ​ចូល​ទៅ​លុប ឬ​ដក​កម្មវិធី(third-party)​ទាំង​នោះ​ជា​បន្ទាន់ សម្រាប់​អ្នក​ប្រើ iPhone គួរ​អនុវត្ត​តាម​វិធី​ខាង​ក្រោម៖

វិធី​ទី ១៖

ជំហាន​ដំបូង​បើក Facebook រួច​ចូល​ទៅ Menu-> Settings -> Account Settings -> Privacy ->Check a few important settings->Continue->Posts->Next-> Profile->Next->Apps ដាក់ Only me ទាំង​អស់ ឬRemove app ចុច​យក​រូប​ខ្វែង(X)។ (មើល​រូប​ខាង​ក្រោម)។

វិធី​ទី ២៖

ចូល​ទៅ​កម្មវិធី Facebook ->Menu->Settings->Account Settings->Apps->Logged in with Facebook->app រួច​ហើយ​ចូល​ទៅ Remove app។ (មើល​រូប​ខាង​ក្រោម)។

វិធី​ទី ៣ សម្រាប់​លើ​កុំព្យូទ័រ៖

វាយ​ពាក្យ Facebook លើ Browser ហើយ​ចូល​ទៅ Menu->Settings->Apps->Apps, Websites and Plugins ចុច Edit-> Disable Platform(មើល​រូប​ខាង​ក្រោម)។

សម្រាប់​អ្នក​ប្រើ Android ក៏​អាច​អនុវត្ត​តាម​ជំហាន​ខាង​លើ​បាន​ដូច​គ្នា។

*ប្រភព៖ imore

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា