នេះនែ! ពិព័រណ៍ពាណិជ្ជកម្មថៃ នៅ​ទឹកដីអង្គរ សម្បូររបស់​ឆ្ងាញ់​មក​ដល់ហើយ

  • 2018-08-17 04:16:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាន​តំណាង​ពាណិជ្ជកម្ម ប្រចាំ​ស្ថានទូត​ថៃ នៅ​ប្រទេស​កម្ពុជា នឹង​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ "Mini Thailand Week 2018" នៅ​ទីតាំង​បរិវេណ​ផ្សារ​ផាម កុង​ទី​ន័​រ (Palm Container Market) ជិត​អង្គ​រ​ឃ្យុ​ង​យូ ក្រុង​សៀមរាប ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី ៣០ ខែ សីហា ដល់​ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៨ ពី​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ១០ យ​ប់ ។

អ្នកអាច​ជ្រើសរើស​ទិញ​ទំនិ​ញ​ថៃ ជាច្រើន​ប្រភេទ​ក្នុង​តម្លៃ​ពិសេស​ជាង​តម្លៃ​លក់​ក្នុង​ទីផ្សារ ព្រម​ទាំង​មាន​ទំនិញ​ថ្មីៗ​ដាក់​បង្ហាញ ជាពិសេស​ទំនិញ OTOP ថៃ ដែល​មាន​គុណភាព​ល្អ ​ហើយ​អាច​ធ្វើ​ការចរចា​ជាមួយ​ម្ចាស់​ទំនិញ​ក្នុង​ពិព័រណ៍​ដោយផ្ទាល់​នៅក្នង​បើសិន​ជា​ចាប់​អារម្មណ៍​។

ក្នុង​កំឡុង​ពេល​រៀ​ប​ចំ​ពិព័រណ៍​នេះ នឹង​មាន​រៀបចំ​ការ​ប្រ​គំ​តន្ត្រី​ដ៏​ធំ​ដែល​មាន​តារា​ច​ម្រៀ​ង និង​តារា​កំប្លែង​ល្បីៗ សម្តែង​ជូន​ទស្សនា​នាពេល​យ​ប់ ចាប់ពី​ម៉ោង ៧ យ​ប់ ដល់​ម៉ោង ១០ យ​ប់ ជា​រៀង​រាល់ថ្ងៃ។​

កុំ​ខកខានឱ​កាស​ល្អ​បែប​នេះ មក​ទស្សនា ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ "Mini Thailand Week 2018" នៅ​ទីតាំង​បរិវេណ​ផ្សារ​ផាម កុង​ទី​ន័​រ (Palm Container Market) ខេត្តសៀមរាប ចាប់ពី​ថ្ងៃ ៣០ សីហា ដល់​ថ្ងៃ ២ កញ្ញា ឆ្នាំ ២០១៨ ពី​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ១០ យ​ប់ ៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម