មុខងារ​ពិសេស​ ទោះ​ជើង​ខ្លាំង​ស្គាល់ Password ក៏​មិនអាច​ Log in ចូល​ប្រើ​គណនី​បាន​ដែរ

  • 2018-08-18 01:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Two Factor Authentication (2FV) ជា​មុខងារ​ការពារ​សុវត្ថិភាព​ពីរ​ស្រទាប់​មាន​កំណត់​ក្នុង​សេវាកម្ម​ឬ​គណនី​ពេញ​និយម​ជា​ច្រើន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ ឲ្យ​ងាយ​ស្តាប់​មុខងារ​សំខាន់​នេះ នឹង​ពុំ​អនុញ្ញាត​ឲ្យ​ជន​ណា​ម្នាក់​អាច Log In ចូល​ប្រើប្រាស់​គណនី​អ្នក​បាន ថ្វី​បើ​បុគ្គល​នោះ​មាន​កូដ​សម្ងាត់ (Password) ក៏​ដោយ ផ្ទុយ​ទៅ​វិញ​នឹង​ទាមទារ​កូដ​ស្រទាប់​ទី​ពីរ​ដោយ​បញ្ជូន​ចូល​ទៅ​ក្នុង SMS នៃ​លេខ​ទូរសព្ទ​ដែល​បាន​កំណត់។

គណនី iCloud, Gmail ក៏​ដូច​ជា Facebook សុទ្ធ​សឹង​ជា​សេវាកម្ម​ឬ​បណ្តាញ​សង្គម​មាន​មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក​កំពុង​ប្រើប្រាស់។ ក្នុង​លក្ខខណ្ឌ​ប្រើប្រាស់ Password ទូទៅ​ប្រាកដ​ជា​មិន​ទាន់​មាន​សុវត្ថិភាព ១០០ នៅ​ឡើយ ដរាប​ណា​អ្នក​ស្វែងយល់​ឲ្យ​ស៊ី​ជម្រៅ​ពី​ការ​កំណត់​មុខងារ 2FV ដោយ​ខ្លួន​ឯង។

+ការ​កំណត់ two-step verficication លើ Apple ID/iCloud:

សម្រាប់​គណនី​របស់​ក្រុមហ៊ុន Apple ដំបូង​អ្នក​ត្រូវ​ចូល​ទៅ​កាន់​អាសយដ្ឋាន appleid.apple.com រួច​វាយ​បញ្ចូល​ Email និង Password ដោយ​ស្វែងរក​ការ​កំណត់ two-step verification ក្នុង​ផ្នែក Security និង​ឲ្យ​ប្រាកដ​កត់​ទុក​ការ​បង្កើត Recovery Key ជៀសវាង​មាន​បញ្ហា​ណា​មួយ​នៅ​ថ្ងៃ​ក្រោយ។

+ការ​កំណត់ 2-step verification លើ Google:

សម្រាប់​គណនី Gmail/Google អ្នក​ត្រូវ​ចូល​ទៅ​កាន់ Google.com ត្រង់ Profile ផ្នែក​ចំហៀង​ខាង​ស្តាំ រើស​យក My Account ចុច​យក​ពាក្យ Signing in to Google។ ត្រង់​ផ្នែក Security សូម​ស្វែងរក 2-Step Verification និង​ធ្វើ​ការ​ដំណើរការ។ មធ្យោបាយ​ពីរ​ដោយ​មួយ​កំណត់​តាម​លេខ​ទូរសព្ទ ឬ ទាញ​យក Authenticator App លើ Android ឬ iPhone ផ្ទាល់​តែ​ម្តង ដើម្បី​ធ្វើ​ការ​បញ្ជាក់​កូដ។

+ការ​កំណត់ two-factor authentication លើ Facebook:

ត្រង់​ផ្នែក Toolbar របស់ Facebook សូម​ចូល​ទៅ​កាន់ Settings > Security and Login រួច​រើស​យក Use two-factor authentication ដោយ​ផ្តើម​តាម​រយៈ​ការ​បន្ថែម​លេខ​ទូរសព្ទ ដើម្បី​ទទួល​សារ​កូដ​សម្ងាត់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Pocket Lint   ប្រែ​សម្រួល៖ កៅ រក្សា