ច្បាស់ការ! Ronaldo នឹង​បង្ហាញ​ខ្លួន​ផ្លូវការ​លើក​ដំបូង​ឲ្យ Juventus យប់​នេះ

  • 2018-08-18 03:07:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ជើង​ស៊ុត Cristiano Ronaldo នឹង​​​ចេញ​ប្រកួត​ផ្លូវការ​លើក​ដំបូង​ឲ្យ​ក្លឹប Juventus នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ។ នេះ​តាម​ការ​បញ្ជាក់​ពី​លោក Massimiliano Allegri។

ក្លឹប​រហស្សនាម​ Old Lady នឹង​ត្រូវ​ជួប​ប្រកួត​ដំបូង​ក្នុង​ Serie A ជាមួយ​ក្លឹប Chievo នៅ​យប់​នេះ​ម៉ោង ​១១។ Massimiliano ដែល​ជា​​អ្នក​ចាត់​ការ​របស់ Juventus បាន​ប្រកាស​ដំណឹង​ខាង​លើ​កាល​ពី​យប់​មិញ និង​ប្រាប់​ទៀត​ថា Ronaldo​ នឹង​បង្ហាញ​ខ្លួន​ជា​ជម្រើស​១១​នាក់។

ចាប់​តាំង​ផ្ទេរ​ពី Real Madrid ក្នុង​តម្លៃ​១០០​លាន​អឺរ៉ូ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​​ធ្លាប់​លេង​ឲ្យ Juventus មួយ​ប្រកួត​ទល់​នឹង​ Juventus B កាល​ពី​ដើម​សប្ដាហ៍​នេះ តែ​វា​គ្រាន់​តែ​ជា​ការ​លេង​មិត្តភាព​ប៉ុណ្ណោះ។ កាល​ពី​ម្សិលមិញ​បាន​ព័ត៌មាន​លេចឭ​ថា Juventus អាច​ផ្អាក​ការ​ប្រកួត​បើក​ឆាក​នេះ​ដោយ​សារ​មាន​ការ​បាក់​ស្ពាន​នៅ​ទីក្រុង Genoa ប្រទេស​អ៊ីតាលី។ ប៉ុន្តែ​ចុងក្រោយ​នេះ​ច្បាស់ការ​ហើយ Juventus មិន​ផ្អាក​ការ​លេង​ទេ៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ