ប្រឡង​បាក់​ឌុប​ថ្ងៃ​នេះ តែ​ម្សិលមិញ​ សុវត្ថិ​ មុន្នី​នាគ ឆ្លៀត​​ធ្វើ​រឿង​មួយ​នឹក​ស្មាន​មិន​ដល់​

  • 2018-08-20 02:18:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​នៅ​ថ្ងៃ​នេះ សុវត្ថិ មុន្នី​នាគ ត្រូវ​ជាប់​ភារកិច្ច​ប្រឡង​បាក់​ឌុប​ ដើម្បី​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​​របស់​ខ្លួន។ ប៉ុន្តែ​អ្វី​ដែល​គេ​នឹកស្មាន​មិន​ដល់ គឺ​កូន​ប្រុស​កណ្ដាល​របស់​តារា​ចម្រៀង​ ព្រាប សុវត្ថិ រូប​នេះ នៅ​ឆ្លៀត​មក​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​សម្ពោធ​សាខា​របស់​ហាង​កាហ្វេ​មួយ នៅ​ផ្សារ​ទំនើប Aeon 2 ​កាល​ពី​ម្សិល​មិញ​ថែម​ទៀត។

សិស្ស​ដែល​ត្រៀម​ប្រឡង​បាក់​ឌុប​មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រឡង​មក​ដល់ ភាគ​ច្រើន​សម្ងំ​មើល​មេរៀន​នៅ​ផ្ទះ ឬមិន​ចេញ​ទៅ​ណា​ឆ្ងាយ​ឡើយ តែ​ម្ចាស់​បទ "កែវ​ភ្នែក​" បែរ​ជា​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ មិន​នឹក​ស្មាន​ដល់​នូវ​វត្តមាន​របស់​តារា​ចម្រៀង​នេះ​ទៅ​វិញ។

វត្តមាន​ សុវត្ថិ មុន្នីនាគ នៅផ្សារ​ Aeon ម្សិលមិញ

​យ៉ាង​ណា​ អ្នក​គាំ​ទ្រ​ជា​ច្រើន​បាន​ជូន​ពរ​ឲ្យ​សុវត្ថិ មុន្នី​នាគ ទទួល​បាន​លទ្ធ​ផល​ល្អ​សម្រាប់​ការ​ប្រឡង​នេះ។ ចំពោះ​ មុន្នី​នាគ វិញ ក៏​បាន​សរសេរ​អរគុណ ដល់​បណ្ដាអ្នក​គាំ​ទ្រ​ថា "បងប្អូនជាកម្លាំងចិត្ត​របស់​ខ្ញុំ​បាទ ខ្ញុំ​នឹង​ព្យាយាម​ឲ្យអស់​ពី​សមត្ថភាព​ ខ្ញុំ​មាន​មិត្ត​ៗ​ទាំង​អស់​គ្នា នឹង​ទទួល​បាន​ភាព​ជោគ​ជ័យ​នៅ​ថ្ងៃ​ប្រឡង​បាក់​ឌុប ថ្ងៃ២០-២១/០៨/២០១៨"៕​​​

អត្ថបទ៖ លឹម សុនា