ចាប់ខ្លួន ២៦ នាក់ ក្រោយលួចវត្ថុបុរាណចិនច្រើនសន្ធឹកតម្លៃជិត ១១លានដុល្លារ
- 2018-08-20 02:57:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ខ្លួន ២៦ នាក់ ក្រោយលួចវត្ថុបុរាណចិនច្រើនសន្ធឹកតម្លៃជិត ១១លានដុល្លារ
ចន្លោះមិនឃើញ
ប៉ូលិសចិន បានធ្វើការចាប់ខ្លួនមនុស្សចំនួន ២៦នាក់ដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងការលួចវត្ថុបុរាណយ៉ាងច្រើនសន្ធឹកសន្ធាប់ពីកន្លែងបញ្ចុះសពបុរាណ។
ក្រុមមនុស្សទាំងនេះ ត្រូវបានចោទប្រកាន់ថាលួចវត្ថុបុរាណចំនួន ៦៥០ រួមបញ្ចូលទាំងកាំបិតមាសនិងប្រាក់ ព្រមទាំងគ្រឿងអលង្ការជាច្រើនពីផ្នូរ Dulan ដែលស្ថិតនៅខេត្ត Qinghai ភាគពាយព្យប្រទេសចិន។ យោងតាមក្រសួងសន្ដិសុខសាធារណចិនឲ្យដឹងថា របស់របរដែលត្រូវបានលួចទាំងនេះ មានអាយុកាលតាំងពីសតវត្សទី ៧មកម្ល៉េះ។ លើសពីនេះទៀត ក្រុមជនសង្ស័យទាំងអស់ បានព្យាយាមលួចលក់វត្ថុបុរាណទាំងនេះក្នុងតម្លៃប្រមាណ ១១លានដុល្លារ។
យ៉ាងណាក៏ដោយ ក្រោយការឃាត់ខ្លួនក្រុមជនល្មើសទាំងនេះ ប៉ូលិសចិននឹងបង្កើនការបង្ក្រាបឧក្រិដ្ឋកម្មវត្ថុបុរាណដើម្បីការពារបេតិកភណ្ឌរបស់ប្រទេសនេះឲ្យបានកាន់តែប្រសើរឡើង៕
ចុចអាន ៖
មកស្គាល់ភ្នំហួសាន កន្លែងឡើងភ្នំដ៏គ្រោះថ្នាក់បំផុត តែទេសភាពស្អាតដូចឋានសួគ៌
ចិន សាកល្បងអាកាសយានលឿនជាងសំឡេង ៦ ដង បានយ៉ាងជោគជ័យ (មានវីដេអូ)